តាម Mirror ប្តីប្រពន្ធមួយគូ ឈ្មោះ Matthew និង Maria Emanuel រស់នៅក្នុងផ្ទះតូចមួយលើកោះ Staten អស់រយៈពេល ៤ ឆ្នាំហើយ តែពុំបានដឹងថា នៅក្បែររបងផ្ទះខ្លួនមានទូរដែកដូចពោលខាងលើ រហូតដល់ពេលដែលហ្វូងសត្វប្រើស ស៊ីស្លឹកឈើជុំវិញនោះអស់ ទើបសំឡឹងឃើញទូរដែកស្ថិតនៅលើដី ។ ទូរដែកនេះប្រឡាក់ប្រឡូសទៅដោយដី ហើយច្រែសចាប់ស្ទើរតែទាំងអស់ ។
ទូរដែកគ្រឿងអលង្ការ និងលុយ ក្នុងទូរដែក
បុរសដែលជាប្តីនិយាយថា ខ្ញុំពុំបានគិតថា វាជាទូរដែកទេ គ្រាន់តែគិតថាវាជាប្រអប់ដាក់គ្រឿងបច្ចេកទេសមួយប៉ុណ្ណោះ ប៉ុន្តែពេលគាស់ចេញមើលទើបឃើញមានផ្ទុកគ្រឿងអលង្ការ មាស ពេជ្រ ត្បូងថ្មមានតម្លៃ និងប្រភេទក្រដាសប្រាក់ ១០០ដុល្លារ ។
ប្តីប្រពន្ធ Matthew -Maria
ទូរដែកដែលរកឃើញក្នុងរបងចម្ការរបស់លោក Matthew។
លោកបានឆ្លើយតបនឹងកិច្ចសម្ភាសន៍ជាមួយ CBS New York ថា ៖ “សុបិន្តកាលពីនៅតូចអំពីរឿងរកឃើញកំណប់ទ្រព្យក្រោមដី បានក្លាយជាការពិត ពុំគួរឲ្យជឿសោះ ! លោក Matthew និយាយបណ្តើរ សើចបណ្តើរ ។ ពេលកំពុងពិនិត្យមើលទ្រព្យសម្បត្តិក្នុងទូរដែកប្តីប្រពន្ធលោកបានឃើញក្រដាសមួយដែលកត់អាសយដ្ឋានរបស់គ្រួសារដែលរស់នៅក្បែរនោះ ហើយលោកក៏បានដើរទៅកាន់ផ្ទះនោះ រួចសួរថា តើពួកគេធ្លាប់ត្រូវបានចោរលួចរបស់អ្វីទេ? ។ ពួកគេនិយាយថា មាន រួចញ័រដៃពេលខ្ញុំប្រាប់ពីវត្តមានរបស់ទូរដែកនោះ ។ ម្យ៉ាងទៀតពួកគេបានប្រាប់ខ្ញុំថា ៖ មុននោះប៉ូលិសនិយាយថា គេពុំរកឃើញតម្រុយនៃទ្រព្យសម្បត្តិដែលខ្ញុំបានបាត់នោះទេ ។
នៅពេលដែលគេសួរថា ហេតុអ្វីប្តីប្រពន្ធគាត់បែរជាសម្រេចចិត្តសងរបស់មានតម្លៃទាំងនេះទៅឲ្យម្ចាស់វិញ? គាត់ឆ្លើយភ្លាមថា ៖ “ពួកខ្ញុំគ្មានគិតដល់រឿងរក្សាទុកទ្រព្យទាំងនោះធ្វើអ្វីទេព្រោះតែវាមិនមែនជារបស់ពួកខ្ញុំ ៕ ចន្ទ្រា