ស្វាយរៀង ៖ ក្រុមការងារថ្នាក់ជាតិចុះជួយក្រុងស្វាយរៀងនៅព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០១៨នេះបានចុះពិនិត្យមើលសកម្មភាពជីកស្តាប្រទ្បាយដោយផ្ទាល់នៅភូមិចេក សង្កាត់ចេកដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋដែលបានស្នើសុំក្នុងកិច្ចប្រជុំវេទិកាសាធារណៈននៅភូមិចេកសង្កាត់ចេក កន្លងមកនេះ។
លោក ជុក មុន្នី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងស្វាយរៀងបានថ្លែងថាក្រុមការងារចុះជួយក្រុងស្វាយរៀងបានចំណាយថវិកាផ្ទាល់ខ្លួនក្នុងការជីកស្តារប្រទ្បាយមួយខ្សែរប្រវែង១៨៧៤ម៉ែត្រក្នុងការសម្រួលដល់ការធ្វើស្រែចំការរបស់ប្រជាពលរដ្ឋដែលមានការលំបាកខ្លាំងជាពិសេសនៅរដូវវស្សាបណ្តាលអោយលិចស្រូវ លំនៅឋាននិងផលដំណាំដោយសារការស្ទះទឹកប្រទ្បាយរាក់ពេក។
ក្រុមការងារដែលបានជួយស្តាប្រឡាយនេះមានរូបលោក និង លោកសំ សិរីរតន៍អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិង ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងស្វាយរៀង និងលោក ឥន្ទ ទឹម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ចេក។
លោកជុកមុន្នីបានបន្តទៀតថា ៈការចុះពិនិត្យមើលសកម្មភាពជីកស្តារប្រទ្បាយនៅភូមិចេកនាពេលនេះគឺស្របពេលដែលប្រទេសជាតិយើងរស់នៅជាមួយសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកជុកមុន្នីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំអស់នាំគ្នាទៅបោះឆ្នោតអោយបានគ្រប់គ្នានៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨គាំទ្រគណបក្សប្រជាជនកម្ពុជានិងសម្តេចតេហ៊ុនសែនធ្វើនាយករដ្ឋមន្ត្រីដើម្បីទទួលការអភិវឌ្ឍជាបន្តបន្ទាប់ទៀត៕ ហើយបញ្ហាសំខាន់មួយវិញទៀតនោះសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមជួយថែរក្សានូវសមិទ្ធផលនានាដែលយើងសម្រេចបាននាពេលនេះការពារឱ្យបានយូរអង្វែងទុកជាសម្បត្តិរបស់យើងទាំងអស់គ្នា។វ៉ៃកូ