ប៉ូលិសនៅខេត្ត កាម៉ាវ ប្រទេសវៀតណាម បានបញ្ជាក់ថា ហេតុការណ៍នេះពិតជាមានកើតឡើងក្នុងភូមិសាស្ត្ររបស់ខ្លួន ។
រឿងរ៉ាវគឺបុរសនារី ២នាក់ ដែលគ្មានក្រណាត់មួយចម្រៀកលើខ្លួន បានត្រូវមនុស្សពីរក្រុមចងដៃជើងជាប់ ដោយនារីដេកលើកម្រាលឥដ្ឋ រីឯបុរសអង្គុយលើពូក ។ អ្នកទាំងពីរសុទ្ធសឹងមានគ្រួសាររៀងៗខ្លួន ។
អ្នកទាំងពីរបានរងការវាយដំជាទម្ងន់ ហើយបើតាមប្រភពព័ត៌មាននោះ អ្នកទាំងពីររស់នៅក្នុងភូមិឃុំតែ១ ហើយត្រូវបានក្រុមគ្រួសារមន្ទិលសង្ស័យអំពីទំនាក់ទំនងលួចលាក់ ។ រហូតដល់ពេលដែល ស្ត្រីនិងបុរសសហាយស្មន់ពីររូបនេះបានប្រាប់គ្រួសាររៀងខ្លួនថា មានការងារត្រូវទៅឆ្ងាយ ដើម្បីឆ្លៀតជួបគ្នា ។ ស្មានពុំដល់ថាប្រពន្ធនិងប្តីរបស់បុរសស្ត្រីពីររូបបានមានទំនាក់ទំនងផ្តល់ព័ត៌មានឲ្យគ្នា ក៏ដូចជារៀបចំតាមបណ្តាញតាមឃ្លាំមើលដើម្បីចាប់ភស្តុតាងកុំឲ្យប្រកែកបាន ។
ដូច្នេះឯងទើបមានករណីដូចពោលខាងលើ ។ គួរបញ្ជាក់ថា ក្រោយពេលរងការវាយដំថតរូបមួយចម្អែត… ហើយពួកគេបាននាំជនទាំងពីរទៅសាលាឃុំដើម្បីធ្វើកំណត់ហេតុលែងលះ៕ ចន្ទ្រា