Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ៖ ប្រទេស​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​ក្រុម​ណា ឬ​បក្សនយោបាយ​ណាមួយ យក​ទៅ​ធ្វើជា​ចំណាប់ខ្មាំង​

​​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ប្រទេស​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​ក្រុម​ណា ឬ​មនុស្ស​ណា​ម្នាក់ ឬ​បក្សនយោបាយ​ណាមួយ យក​កម្ពុជា​ទៅ​ធ្វើ​ជា​ចំណាប់ខ្មាំង ហើយ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រា​ស្រ​នីតិ​កាលពី​៦ នឹង​ប្រព្រឹត្ត​ទៅ​តាម​កាល កំណត់​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​គ្មាន​ការប្រែប្រួល ខណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត កំណើរ​ការរៀបចំ​ការឃោសនា និង​ឈាន​ទៅរក​ការបោះឆ្នោត​។​

​ក្នុងពេល​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​រិះគន់​ទណ្ឌិត សម រង្ស៊ី និង​អតីត​មេដឹកនាំ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ហៅ​បក្សនយោបាយ​ថ្មី​ថា​ជា​បក្ស​អាប ឬ ជា​បក្ស​អាយ៉ង បង្កើតឡើង​ដោយ​សម្តេច​តេជោ ហ៊ុន សែន​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​យើង​នឹង​បន្ត​ជាមួយ​គ្នា​នូវ​សុខសន្តិភាព និង​ដំណើរការ​ប្រជាធិបតេយ្យ របស់​យើង​តាមរយៈ​ដំណើរការ​នៃ​ការបោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ២០១៨​ខាងមុខនេះ ហើយ​កម្ពុជា​មិនមែន​ជា ចំណាប់ខ្មាំង​របស់​ក្រុម​ណាមួយ ឬ​មនុស្ស​ណា​ម្នាក់ ឬ បក្ស​នយោបាយ​ណាមួយ​នោះទេ​។ ដំណើរការ​បោះឆ្នោត គឺ​ត្រូវតែ​ដំណើរការ​ដោយ​គ្មាន​ការពន្យារពេល​។ ឥឡូវ​អ្វីៗ​ស្ថិតនៅក្នុង​ដៃ របស់​អាជ្ញាកណ្តាល ដែល​កំពុង​រៀបចំ​ចុះបញ្ជី​ហើយ​នឹង​ឈានទៅរក​យុទ្ធនាការ និង​ឈាន​ទៅដល់​ការបោះឆ្នោត “​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទទួលស្គាល់​គណបក្សនយោបាយ​ចំនួន ១៦ ហើយ​នៅសល់​គណបក្ស នយោបាយ ៤ ​ផ្សេងទៀត ត្រូវបាន គ​.​ជ​.​ប ឲ្យ​ពិនិត្យ និង​បំពេញ​បន្ថែម​លើក​លក្ខខណ្ឌ​មួយចំនួន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×