Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ សម្តែង​នូវ​ក្តីរំភើប​ខ្លាំង ពេលឮ​ភ្លេងជាតិ​ត្រូវ​បាន​បន្លឺឡើង ហើយ​ទង់ជាតិ ត្រូវបាន​បង្ហូត​ឡើង នៅ​ឆាក​អន្តរជាតិ​

​​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ទាំង​រូប​សម្តេច និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ពេល​ឮ​ភ្លេងជាតិ​ត្រូវ​បាន​បន្លឺឡើង ហើយ​ទង់ជាតិ​ត្រូវបាន​បង្ហូត​ឡើង​នៅ​ឆាក​អន្តរជាតិ គឺ​រំភើប​រីករាយ​ខ្លាំង​ណាស់​។​

​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់​កិត្តិយស​ប្រគល់​ប្រាក់រង្វាន់​លើក​ទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ជូន​ដល់​កីឡាករ​ជ័យលាភី ក្នុង​ការប្រកួត​កីឡាតេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ី លើក​ទី​៩ នៅ​ទីក្រុង Ulaanbaatar ប្រទេស​ម៉ុង​ហ្គោលី​។ កម្មវិធី​រសៀល​នេះ​គឺ​មាន​វត្តមាន​ក្រុម​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​កីឡាតេ​ក្វាន់​ដូ ITF ជាច្រើន​រូប​ចូលរួម​ផងដែរ​។​

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ពិតជា​មាន​មោទនភាព​ជា​ខ្លាំង​ចំពោះ​ក្រុម​កីឡាករ កីឡា​ការិនី​ដែល​ទទួលបាន​ជ័យលាភី​ទាំងអស់​ដែល​នាំមក​នូវ​កិត្តិយស​ជូន​ជាតិ​មាតុភូមិ ។ ភាព​ជោគជ័យ​ទាំងអស់នេះ​គឺ​កើតឡើង​ដោយ​ការខិតខំ​ប្រឹងប្រែង​របស់​កូន​ក្មួយ​កីឡាក​រ កីឡា​ការិនី និង​គ្រូបង្វឹក​ទាំងអស់​ដែល​បាន​ធ្វើការ​បង្វឹក និង​បណ្តុះបណ្តាល​ដល់​កីឡាករ​កីឡាការិនី​យើង​។ ជាមួយគ្នា​នោះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​កោតសរសើរ និង​អរគុណ​ចំពោះ​សហព័ន្ធ​កីឡា និង​ក្រសួង​អប់រំ​យុវជន និង​កីឡា​ដែល​បាន​ចូលរួម​ជំរុញ​វិស័យ​កីឡា​នេះ​ឲ្យមាន​ការីកចម្រើន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការជេរប្រមាថ​គ្នា​តាម​បណ្តាញ​សង្គម​នៅក្នុង​ជំនួប​ផ្តាច់ព្រ័ត្រ​ដណ្តើម​ពានរង្វាន់​ស្តេច​ប្រ៊ុយណេ រវាង​កីឡាករ​បាល់ទាត់​កម្ពុជា និង​កីឡា​ករទី​ម័រ​។ សម្តេចនាយក​រដ្ឋមន្ត្រី ក៏​បាន​សម្តែង​ការខកចិត្ត​ផងដែរ ចំពោះ​ការលើកឡើង​ថា កីឡាករ​កម្ពុជា​ប្រកួត​ចាញ់​គេ ព្រោះតែ​មិន​ព្រម​ប្តូរ​មេដឹកនាំ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​អំពាវនាវ​ដល់​សហព័ន្ធ​កីឡា​ទាំងអស់ ត្រូវ​ពង្រឹង​ការហ្វឹកហាត់​ឲ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត​។ ជា​ពិសេស​តាមរយៈ​ព្រឹត្តិការណ៍​កីឡា​ជាតិ ត្រូវ​បំផុស​ទៅ​ជា​ព្រឹត្តិការណ៍​ជាតិ និង​ឲ្យមាន​ការចូលរួម​ពី​ប្រជាព​ល​រដ្ឋ​ឲ្យ​បាន​កាន់តែ​ច្រើន​។​

​ទន្ទឹម​នឹង​ការអំពាវនាវ ឱ្យ​ពង្រឹង​ការហ្វឹកហាត់​ដល់​កីឡាករ​ខ្មែរ សម្តេច​តេជោ ហ៊ុន សែន រិះគន់​ផងដែរ ដល់​បុគ្គល​មួយចំនួន ដែល​ពុំ​បាន​ស្វាគមន៍​ចំពោះ​ជ័យជម្នះ​របស់ កីឡាករ​ខ្មែរ ដែល​បាន​ប្រកួត នៅ​ក្រៅ​ប្រទេស​កន្លងមក ទោះបី​ដឹងថា ជយលាភី​ទាំងនោះ​ជា​របស់​ជាតិ​ក៏ដោយ​។ សម្តេច​តេជោ បានបញ្ជាក់​ថា ការ​ដែល​គេ​មិន​អបអរសាទរ​ដោយសារ​តែ​គេ​គិតថា ជោគជ័យ​នេះ​ស្ថិត​នៅក្នុង​ដំណាក់កាល នៃ​ការដឹកនាំ​របស់​សម្តេច ដូច្នេះ​បើ​ពួកគេ​អបអរសាទរ​កីឡាករ កីឡាការិនី​នោះ គឺ​ប្រៀប​ដូចជា​សរសើរ​សម្តេច​ផងដែរ​។​

សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ទ្រឹស្តី​របស់​ទាហាន​បើ​មិន​បង្ហូរញើស​នៅលើ​ទីលាន​ហ្វឹកហាត់​ទេ អ្នកនឹង​បង្ហូរឈាម​នៅលើ​ទីលានប្រយុទ្ធ ចំណែក​ទ្រឹស្តី​កីឡា​វិញ បើ​អ្នក​មិន​បង្ហូរញើស​លើ​ទីលាន​ហ្វឹកហាត់ អ្នកនឹង​បរាជ័យ​លើ​ទីលាន​ប្រកួត​។ ក្នុងន័យនេះ គឺ​សម្តេច​ចង់​បញ្ជាក់​ថា ជ័យជម្នះ​របស់​កី​ឡករ​កម្ពុជា គឺ​បាន​មក​ហ្វឹកហាត់​របស់​ពួកគេ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ការប្រកួត​កីឡាតេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​៩ នៅ​ទីក្រុង Ulaanbaatar ប្រទេស​ម៉ុង​ហ្គោលី​ដែល​ទើប​បញ្ចប់​កាលពី​ពេល​ថ្មីៗ​នេះ គឺ​មាន​អត្ត​ពលិកម​ក​ពី ២០​ប្រទេស​ចូលរួម ហើយ​កម្ពុជា​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ដោយ​ជោគជ័យ ដោយ​ដណ្ដើមបាន មេដាយមាស មេដាយ​សំរឹទ្ធ និង​មេដាយប្រាក់​ជាច្រើន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ផ្តល់​ប្រាក់រង្វាន់​ដល់​ដល់​កីឡាករ កីឡា​ការិនី ដែល​បាន​ទទួល​ជ័យជំនះ​ក្នុង​ការប្រកួត​កីឡាតេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ី លើក​ទី​៩ នៅ​ទីក្រុង Ulaanbaatar ដែល​ក្នុងនោះ​រួមមាន​៖
១) កីឡាករ សុភ័​ក្រ ច័ន្ទ​ឧត្តម (​ឈ្នះ​បាន​មេដាយមាស​៣ + ប្រាក់​១ + សំរឹទ្ធ​១) ទទួលបាន​ថវិកា​រដ្ឋ ៧២​លាន​រៀល និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ១៧,០០០​ដុល្លារ​អាមេរិក​។​

២) កីឡាករ សុខ ស៊ូ​ណា​ម (​ឈ្នះ​បាន​មេដាយមាស​២ + ប្រាក់​២ + សំរឹទ្ធ​១) ទទួលបាន​ថវិកា​រដ្ឋ ៦៩​លាន​រៀល និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ១៦,០០០​ដុល្លារ​អាមេរិក​។​

៣) កីឡាករ កាង ប៊ុនឡុង (​ឈ្នះ​បាន​មេដាយមាស​១ + ប្រាក់​២ + សំរឹទ្ធ​១) ទទួលបាន​ថវិការ​រដ្ឋ ៥៣​លាន​រៀល និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ១២,០០០​ដុល្លារ​អាមេរិក​។​

៤) កីឡាករ ចេង រោង​រាជ (​ឈ្នះ​បាន​មេដាយមាស​១ + ប្រាក់​២ + សំរឹទ្ធ​១) ទទួលបាន​ថវិកា​រដ្ឋ ៥៣​លាន​រៀល និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ១២,០០០​ដុល្លារ​អាមេរិក​។​

៥) កីឡាករ កូយ មុទិតា (​ឈ្នះ​បាន​មេដាយមាស​១ + ប្រាក់​២ + សំរឹទ្ធ​១) ទទួលបាន​ថវិកា​រដ្ឋ ៥៣​លាន​រៀល និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ១២,០០០​ដុល្លារ​អាមេរិក​។​

៦) កីឡាករ ម៉េត សុខ​មាន (​ឈ្នះ​បាន​មេដាយមាស​១ + ប្រាក់​១ + សំរឹទ្ធ​១) ទទួលបាន​ថវិការ​រដ្ឋ ៤០​លាន​រៀល និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ៩,០០០​ដុល្លារ​អាមេរិក​។​

៧) កីឡាករ យឿន ប៊ុនឡុង (​ឈ្នះ​បាន​មេដាយមាស​២) ទទួលបាន​ថវិកា​រដ្ឋ ៣២​លាន​រៀល និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ៨,០០០​ដុល្លារ​អាមេរិក​។​

៨) កីឡាករ នេត្រ ហាក់​លី (​ឈ្នះ​បាន​មេដាយមាស​១ + សំរឹទ្ធ​១)​ទទួលបាន​ថវិកា​រដ្ឋ ៣៧​លាន​រៀល និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ៦,០០០​ដុល្លារ​អាមេរិក​។​
៩) កីឡាក​រិនី រស់ ស្រី​និច (​ឈ្នះ​បាន​មេដាយប្រាក់​២) ទទួលបាន​ថវិកា​រដ្ឋ ២៦​លាន​រៀល និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ៦,០០០​ដុល្លារ​អាមេរិក​។​

១០) កីឡាករ គន ផល្លី (​ឈ្នះ​បាន​មេដាយប្រាក់​១ + សំរឹទ្ធ​១ ) ទទួលបាន​ថវិកា​រដ្ឋ ២៤​លាន​រៀល និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ៥,០០០​ដុល្លារ​អាមេរិក​។​

១១) កីឡាករ តាំង ស្រៀ​សុង (​ឈ្នះ​បាន​មេដាយមាស​១) ទទួលបាន​ថវិកា​រដ្ឋ ១៦​លាន​រៀល និង​ថវិការ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ៤,០០០​ដុល្លារ​អាមេរិក​។​

១២) កីឡាករ សុំ គង់​ហេង (​ឈ្នះ​បាន​មេដាយមាស​១) ទទួលបាន​ថវិកា​រដ្ឋ ១៦​លាន​រៀល និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ៤,០០០​ដុល្លារ​អាមេរិក​។​

១៣) កីឡាករ ប៉ាល ជីវ័ន (​ឈ្នះ​បាន​មេដាយមាស​១) ទទួលបាន​ថវិកា​រដ្ឋ ១៦​លាន​រៀល និង​ថវិការ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ៤,០០០​ដុល្លារ​អាមេរិក​។​

១៤) កីឡាករ ឃឿន ប៊ុន​លាង (​ឈ្នះ​បាន​មេដាយមាស​១) ទទួលបាន​ថវិការ​រដ្ឋ ១៦​លាន​រៀល និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ៤,០០០​ដុល្លារ​អាមេរិក​។​

១៥) កីឡាករ គន​លី រតនៈ (​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​២) ទទួលបាន​ថវិកា​រដ្ឋ ២២​លាន​រៀល និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ៤,០០០​ដុល្លារ​អាមេរិក​។​

១៦) កីឡាករ បុត្រ សេរី​គង្គារ (​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​១) ទទួលបាន​ថវិកា​រដ្ឋ ១១​លាន​រៀល និង​ថវិការ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ២,០០០​ដុល្លារ​អាមេរិក​។​

១៧) កីឡាករ ហ៊ វិចិត្រ (​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​១) ទទួលបាន​ថវិកា​រដ្ឋ ១១​លាន​រៀល និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ២,០០០​ដុល្លារ​អាមេរិក​។​

១៨) កីឡាករ តាត់ ឧត្តម (​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​១) ទទួលបាន​ថវិការ​រដ្ឋ ១១​លាន​រៀល និង​ថវិការ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ២,០០០​ដុល្លារ​អាមេរិក​។​

១៩) កីឡាករ ទ្រី វរ​លក្ខ័ណ (​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​១) ទទួលបាន​ថវិការ​រដ្ឋ ១១​លាន​រៀល និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ២,០០០​ដុល្លារ​អាមេរិក​។​

២០) លោក RICHOL NAM (​គ្រូបង្វឹក​) ទទួលបាន​ថវិកា​រដ្ឋ ១៦​លាន​រៀល និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ៤,០០០​ដុល្លារ​អាមេរិក​។​

២១) លោក បួន ហ៊ីង សុធី​យ៉ា (​គ្រូបង្វឹក​) ទទួលបាន​ថវិកា​រដ្ឋ ១៦​លាន​រៀល និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ៤,០០០​ដុល្លារ​អាមេរិក​។​

២២) លោក កៅ មករា (​គ្រូបង្វឹក​) ទទួលបាន​ថវិកា​រដ្ឋ ១៦​លាន​រៀល និង​ថវិការ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ៤,០០០​ដុល្លារ​អាមេរិក​។​

២៣) លោក ហ៊ឹម រី​ដា (​គ្រូបង្វឹក​) ទទួលបាន​ថវិការ​រដ្ឋ ១១​លាន ២​សែន​រៀល និង​ថវិការ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ២,៨០០​ដុល្លារ​អាមេរិក​។​

២៤) លោក អ៊ឹង សុជាតា (​គ្រូបង្វឹក​) ទទួលបាន​ថវិកា​រដ្ឋ ១១​លាន ២​សែន​រៀល និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ២,៨០០​ដុល្លារ​អាមេរិក​។​

​សម្រាប់​កីឡាករ កីឡាក​រិនី ផ្នែក​ប៉េតង់​ជើងឯក​ពិភពលោក​លើក​ទី ១៦ ដែល​បាន​ធ្វើ​ការប្រកួត នៅ​ទីក្រុង កាយ​ហ៊ូ ខេត្ត ស៊ី​ជៀន ប្រទេស​ចិន​ទទួលបាន​ប្រាក់រង្វាន់​ដូចខាងក្រោម​៖

១) កីឡា​ការិនី កែ ឡេង (​ឈ្នះ​បាន​មេដាយមាស​១) ទទួលបាន​ថវិកា​រដ្ឋ ១៨​លាន​៤​សែន​រៀល និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ១០,០០០​ដុល្លារ​អាមេរិក​។​

២) កីឡា​ការិនី អ៊ុក ស្រីមុំ (​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​១) ព្រម​ទាំង​ថវិកា​រដ្ឋ ៦៤​លាន​រៀល និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ២,០០០​ដុល្លារ​អាមេរិក​។​

៣) កីឡា​ការិនី អ៊ុន ស្រី​យ៉ា (​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​១) ព្រម​ទាំង​ថវិកា​រដ្ឋ ៦៤​លាន​រៀល និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ២,០០០​ដុល្លារ​អាមេរិក​។​

៤) កីឡា​ការិនី ស្រ៊ាង សុ​រ៉ា​ឃីម (​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​១) ព្រម​ទាំង​ថវិកា​រដ្ឋ ៦៤​លាន​រៀល និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ២,០០០​ដុល្លារ​អាមេរិក​។​

៥) លោក សុខ ម៉ុង (​គ្រូបង្វឹក​) ទទួលបាន​ថវិកា​រដ្ឋ ១២០​លាន​រៀល​និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ៣០០០​ដុល្លារ​អាមេរិក​។​

៦) លោក អ៊ឹង គឹម​ស្រ៊ុន (​គ្រូបង្វឹក​) ទទួលបាន​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ៣០០០​ដុល្លារ​អាមេរិក​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ផង​ដែរ​អំពី​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ដែល​នឹង​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ថ្ងៃ សុក្រ ទី​២៥ ឧសភា ឆ្នាំ​២០១៨ ខាងមុខនេះ ដែល​ជា​ព្រឹត្តិការណ៍​ធំ​ជាង​ឆ្នាំ​មុន​ក្នុង​គោលបំណង​លើក​ស្ទួយ​និង​ជំរុញ​កីឡា​ជាតិ​អោយ​កាន់តែ​រីកចម្រើន​។ ពិធី​បើ​នេះ​នឹង​មាន​ការយាង​ប្រទាន​ភ្លើង​ជ័យ​ពី​ព្រះ​ហា​ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ដង្ហែរ​ពី​ព្រះបរមរាជវាំង​មកកាន់​ពហុកីឡាដ្ឋាន​ជាតិ​ផងដែរ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បំពាក់​គ្រឿង​ឥស្សរិយយស និង​ផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​កីឡា​ការី​នី​ជ័យលាភី​ដែល​ទទួលបាន​មេដាយ​ខាងលើ ព្រមទាំង បាន​ជូនពរ​កូនក្មួយៗ​កីឡាករ​កីឡាការិនី​ទាំងអស់​ទទួលបាន​ជោគជ័យ​ថ្មីៗ​ថែមទៀត​ដើម្បី​ប្រទេសជាតិ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×