Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេទ័ព​កំពូល​បី​រូប ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ បាន​ព្យួរ​តួនាទី​បណ្តោះអាសន្ន​គឺ​អនុវត្តន៍​ទៅតាម​ច្បាប់​

​​ភ្នំពេញ​៖ មេទ័ព​កំពូល​ល្បី​ឈ្មោះ​របស់​កម្ពុជា​ចំនួន​៣​រូប ដែល​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ត្រូវ​ព្យួរ​តួនាទី​បណ្តោះអាសន្ន​សម្រាប់​ការបោះឆ្នោត​នា​ខែកក្កដា ខាងមុខនេះ​។​

​ក្រសួង​ការពារជាតិ​បានឱ្យដឹងថា​៖​មេទ័ព​សំខាន់​ទាំង​៣​រូប​នោះ​រួមមាន នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​, នាយ​ឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​នាយ​ឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។​

​យោង​តាម​ការបញ្ជាក់រ​បស់​នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​ថ្លែងថា ការព្យួរ​តួនាទី អគ្គមេបញ្ជាការ​ជាន់ខ្ពស់​៣​រូប នៅ​កងយោធពល​ខេរ​ម​ភូមិន្ទ ដែល​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ គឺ​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការបោះឆ្នោត​។

​មេទ័ព​សំខាន់ៗ​របស់​កម្ពុជា​៣​រូប​នោះ​រួមមាន ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ដែល​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​អាណត្តិ​ទី​០៦ មកពី​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ត្រូវ​ព្យួរ​តួនាទី​បណ្តោះអាសន្ន សម្រាប់​ការបោះឆ្នោត​នា​ខែ​កក្កដា ខាងមុខនេះ​។​

​ការព្យួរ​តួនាទី​បណ្តោះអាសន្ន សម្រាប់​មេទ័ព​ទាំង​៣ នៅក្នុង​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ នាពេល​ខាងមុខ​នេះ គឺ​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តម្រូវ​ឱ្យ​បេក្ខជន​តំណាងរាស្ត្រ​ព្យួរ​តួនាទី ជា​បណ្តោះអាសន្ន​។​

​មាត្រា​២៥ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ប្រកាស​៤.៣ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គឺ​តម្រូវ​ឱ្យ​មន្ត្រីរាជការ មន្ត្រី​តុលាការ កងកម្លាំង​នគរបាលជាតិ កងយោធពល​ខេមរភូមិន្ទ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ សមាជិក​ឧត្តម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម និង​បព្វជិត​សាសនា ដែល​មាន​បំណង​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដាក់​ពាក្យ​សុំ​ច្បាប់​ឈប់​ពិសេស ឬ​លាចាក​សិក្ខាបទ​រហូតដល់ ថ្ងៃ​ប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​ជា​ស្ថាពរ​យ៉ាងតិច​៧​ថ្ងៃ មុន​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។​

​សូមបញ្ជាក់​ថា លោក នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ​។ លោក នាយ​ឧត្តមសេនីយ៍ គន់ គីម បាន​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ​តែមួយគត់ នៅ​មណ្ឌល​ឧត្តរមានជ័យ និង លោក នាយ​ឧត្តមសេនីយ៍ មាស សុភា បាន​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ​តែមួយ​គត់​នៅ​មណ្ឌល​ព្រះវិហារ​។​
​គួរបញ្ជាក់​ថា​៖​តំណាងរាស្ត្រ​ដែល​ជាប់ឆ្នោត ក៏​មាន​សិទ្ធិ​ក្នុង​ការលាលែង​ពី​តំណែង​របស់​ខ្លួន​វិញ​ផងដែរ ហើយ​បេក្ខជន​តំណាងរាស្ត្រ ដែល​ឈរ​នៅ​លេខ​រៀង​បន្ទាប់ នឹង​ឡើង​ជំនួស​នៅក្នុង​សភាជាតិ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×