Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ជួប​កម្មករ​ជិត​២​ម៉ឺន​នាក់ នៅ​ខេត្ត​កំពង់ស្ពឺ ដោយផ្ទាល់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​

​កំពង់ស្ពឺ​៖ សម្តេច​តេជោ ហ៊ុន សែន ជួប​សំណេះសំណាល ជាមួយ​កូនក្មួយ​កម្មករ​ជិត​២​ម៉ឺន​នាក់ នៅ​ខេត្ត​កំពង់ស្ពឺ គោលបំណង​សំខាន់ នៃ​ការអញ្ជើញ​ចុះ​ជួប សំណេះសំណាល​ប្រចាំ​សប្តាហ៍​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ របស់​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី ដោយផ្ទាល់ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។ ទន្ទឹមនឹងនេះ​ដែរ គឺ​ដើម្បី​ជំរុញ គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម (២០១៥-២០២៥) ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ពង្រឹង​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​ជីវភាព រស់នៅ​របស់​ពលរដ្ឋ ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កូន​ក្មួយ កម្មករ កម្មការិនី​សរុប ១៩៩៤៩​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​១៧​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​។ ពិធី​សំណេះសំណាល​នេះ​នឹង​ធ្វើឡើង​នៅ ភូមិ​បុរី​កម្មករ សង្កាត់​ច្បារ​មន ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ។​

​សម្តេច​តេ​ជោអរ​គុណ​ជា​ខ្លាំង​ចំពោះ ការទទួល​រាក់ទាក់​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ស្និទ្ធស្នាល​ពី​កូនក្មួយ​កម្មករ​កម្មការិនី​។ ទន្ទឹម​នឹង នេះដែរ សម្តេច​តេជោបា​ន​អរគុណ​ម្ចាស់​រោងចក្រ​ទាំងអស់​ដែល​បាន​អនុញ្ញាត​ឲ្យ​កូន​ក្មួយ កម្មករ​កម្មការិនី​បាន​ជួបជុំគ្នា​និង​ឈប់​សម្រាក​នៅ​ល្ងាច​ថ្ងៃនេះ​ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​ពេញ​។​

​នៅក្នុង​ឱកាស​នេះ​ដែរ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ពី​ការវិវឌ្ឍ​រីកចម្រើន​នៃ​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ប្រែក្លាយ​ពី​ខេត្ត​ដែល​ធ្លាប់​ទទួលរង​នូវ​ការខូចខាត​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម ដូចជា​នៅ​តំបន់​ឱ​រាល់​ជា​កន្លែង​ខ្មែរក្រហម​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​ខ្លាំង​។ តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ គឺ​បាន​ធ្វើឲ្យ​តំបន់​នេះទៅ​ជា​តំបន់​សន្តិភាព​ស្ថិរភា​ព​រហូតមកដល់​បច្ចុប្បន្ន​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មាន​មោទនភាព​ចំពោះ​ខេត្តកំពង់ស្ពឺ​ដែល​បច្ចុប្បន្ន​នេះ​មាន​រោងចក្រ សហគ្រាស​កើនឡើង​ចំនួន ២២៥ ដែល​មាន​កម្មករ​និយោជិត ប្រមាណ ៩៨២១៣​នាក់ ដែល​បាន​ផ្តល់ប្រាក់​ឈ្នួល​ប្រមាណ ២២០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​តាមរយៈ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល បន្ទាប់ពី​មាន​ការពង្រាយ​សាលារៀន​ឲ្យដល់​កូនចៅ​ប្រជាពលរដ្ឋ​បា​ន​សិក្សា​រៀនសូត្រ​ហើយ​នោះ គឺ​ពេល​នេះ​ត្រូវ​បែ​មក​ពង្រាយ​និង​ពង្រីក​រោងចក្រ​ឲ្យបាន​គ្រប់​ទីកន្លែង​ដើម្បី​ផ្តល់​ឱកាស​ការងារ​ដល់​កូនចៅ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ​គ្រប់​ទីកន្លែង​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី តែងតែ​ផ្សារភ្ជាប់​សុខទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង គ្រប់​កាលៈទេសៈ ហើយ​នឹង​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ពួកគាត់​ផង​ដែរ​។ ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​កម្មករ​កម្មការិនី ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​រួមគ្នា​ថែរក្សា​”​សន្តិភាព​”​ឲ្យបាន​គង់វង្ស ដើម្បី​បន្ត​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ត​ទៅ​មុខ​ទៀត ។ សម្តេច​តេជោ បាន​ស្នើ​សុំ​កុំឲ្យ​មាន​គ្រឿងញៀន និង​បងតូច​បងធំ (​ជើង​កាង​)​នៅ​តាម​រោងចក្រ​អោយសោះ ដែល​បង្ក​បញ្ហា​ផ្សេងៗ​ដល់​កម្មករ​យើង​។ កូនក្មួយ​កម្មក​រកម្ម​ការិនី​ត្រូវ​រួម​គ្នា​រក្សា​ការងារ​របស់​ខ្លួន​ឲ្យបាន​ល្អ និង​ត្រូវ​គោរព​គ្នា​ទៅវិញទៅមក​រវាង​ម្ចាស់​រោងចក្រ និង​កម្មករ​។​

​នៅ​ថ្ងៃ​នេះ​ផង​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា តាម​ការ​ឲ្យដឹង​ពី​ក្រសួង​សុខាភិបាល បានឲ្យដឹងថា ស្ថានភាព​ជំ​អឺ​អេដស៍ ហាក់បីដូចជា​មាន​សន្ទុះ​ងើប​ឡើងវិញ​បន្តិច​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ បាន​អំពាវនាវ​សូមឲ្យ​ប្រជាពលរដ្ឋ ពិសេស​យុវជន​មានការ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា កុំ​មាន​ការធ្វេប្រហែស​ឲ្យសោះ ជា​ពិសេស​ត្រូវ​មាន​ដៃគូរ​ស្នេហារ​មួយ​និង​មួយ​ទើប​មិន​ព្រួយ​ឆ្លង​ជំងឺអេដស៍​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ ដល់​អ្នក​ដែល​មាន​លទ្ធភាព​យក​ក​ម្មករ​ទៅ​បម្រើកា​ងារ តាម​ផ្ទះ សូម​មេត្តា​គិតគូរ និង​យកចិត្តទុកដាក់​ពី​សុខទុក្ខ​កម្មករ​ឲ្យបាន​ត្រឹមត្រូវ ពីព្រោះ​កម្មករ​ដែល​បម្រើ​ការងា​រ​តាម​ផ្ទះ ត្រូវ​ទទួលបន្ទុក​ការងារ​ច្រើន​ជាង​កម្មករ​នៅ​តាម​បណ្តា​រោងចក្រ​។ ដូចនេះ សូម​កុំ​ត្រូវធ្វើ​អ្វី​ដែល​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ពួកគាត់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

   

×