Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឱសថ​បំប៉ន​ផ្លូវភេទ​បុរស​ឈ្មោះ Male extra ប៉ះពាល់​ដល់​សុខភាព ឬ​អាច​ឈាន​ដល់​បាត់បង់​អាយុជីវិត ដោយ​គាំងបេះដូង​

​​ភ្នំពេញ ​៖​ ក្រសួង​សុខាភិបាល បាន​ប្រកាសប្រាប់​ដល់​សាធារណជន អំពី​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ Male extra ផលិត​នៅ​ប្រទេស​អង់គ្លេស ដែល​គ្មាន​ការចុះ​បញ្ជិកា និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ត្រឹមត្រូវ​ពី​ក្រសួង ខណៈ​ថ្នាំ​នេះ​កំពុងតែ​ផ្សព្វផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​លើ​បណ្ត​ញ​សង្គម​ហ្វេ​សប៊ុក​ជា​រៀងរាល់ថ្ងៃ​។​

​ក្រសួង​សុខាភិបាល បានបញ្ជាក់​ថា ឱសថ​បំប៉ន​ផ្លូវភេទ​បុរស​នេះ បាន​ផ្សព្វផ្សាយ​អួតអាង បំផ្លើស​ហួស​ពី​ការពិត ហើយ​ដើម្បី​ចៀសវាង​ការខាតបង់​ប្រាក់​កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ​អាច​ឈាន​ដល់​បាត់បង់​អាយុជីវិត ដោយ​គាំងបេះដូង របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួង​សុខាភិបាល តម្រូវឲ្យ​ម្ចាស់​គណនី​ហ្វេស​ប៊ុក ត្រូវ​បញ្ឈប់​ការ​នាំចូល ការផ្សព្វផ្សាយ លក់ ឬ​ចែកចាយ​ឱសថ​ខុសច្បាប់​នេះ​ជា​បន្ទាន់​។​

​ក្រសួង​សុខាភិបាល នឹង​មាន​វិធានការ​តឹងរ៉ឺង​ទៅតាម​ផ្លូវច្បាប់ ចំពោះ​ម្ចាស់​គណនី​នោះ ទៅតាម​ច្បាប់​វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន ហើយ​ក្រសួង​ក៏​បាន​ស្នើសុំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ បាន​ជួប​ប្រទះ​ឃើញ​ជន​ណា​កំពុង​ប្រើប្រាស់ លក់ ចែកចាយ ផលិតផល​ឱសថ​បំប៉ន​សុខភាព​ផ្លូវភេទ​បុរស​ឈ្មោះ Male extra ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​។​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×