ការស្លាប់មួយចំហៀងខ្លួន តែងកើតឡើងចំពោះអ្នកកើតជំងឺលើសឈាមបណ្តាលឲ្យដាច់សរសៃឈាមខួរក្បាល ធ្វើឲ្យកម្រើកអវៈយវៈកម្រើកពុំបាន ហើយបើតាមវេជ្ជសាស្ត្រទំនើបនោះអ្នកអាចចំណាយពេលយូរ និងលុយកាក់ច្រើន ប៉ុន្តែលទ្ធភាពស្តារមកវិញមិនទទួលបានផលច្រើន ។
យ៉ាងនេះក្តីនៅប្រទេសវៀតណាម ពលរដ្ឋនៅតំបន់ភាគខាងត្បូងដែលមានសាច់ញាតិគ្រួសារកើតជំងឺនេះ តែងរត់ទៅពឹងពាក់គ្រូឱសថបុរាណម្នាក់ ដែលមុននោះគាត់ជាគ្រូបង្រៀនចូលនិវត្តន៍ ។ ដោយប្រើនូវឱសថសាមញ្ញ មានដុះនៅក្នុងចម្ការគួបផ្សំជាមួយនឹងថ្នាំចិនសែ ព្រមទាំងធាតុផ្សំផ្សេងទៀត (នឹងបកប្រែលម្អិតនៅចុងអត្ថបទ) ធ្វើឲ្យអ្នកដែលរងជំងឺដាច់សរសៃឈាមខួរក្បាលកម្រើកមិនរួចអាចធ្វើចលនាបាន ដោយប្រើពេលវេលាខ្លី និងប្រាក់កាក់តិចតួចប៉ុណ្ណោះ ។ គាត់ឈ្មោះ Pham van be រស់នៅស្រុក Cai be ខេត្ត Tien giang ភាគខាងត្បូងប្រទេសវៀតណាម ។
អ្នកជំងឺម្នាក់បានធ្វើដំណើរ ខេត្តពល្លាវទៅកាន់ទីនោះចម្ងាយផ្លូវជាង ១៥០ គីឡូម៉ែត្រ អ្នកជំងឺឈ្មោះ nguyen thi hoa ត្រូវបានគ្រួសារបញ្ជូនទៅជួបគ្រូពេទ្យបុរាណខាងលើ ។
គាត់បានរងការដាច់សរសៃឈាមបណ្តាលឲ្យកម្រើកមិនរួច ក្រោយពេលរុំថ្នាំនោះតែប៉ុន្មានដងអវៈយវៈរបស់គាត់មានភាពប្រសើរជាងមុនច្រើន (នេះជាសម្តីរបស់អ្នកជំងឺ) ។ ថ្នាំបុរាណផ្សំឡើងដោយលោកគ្រូរូបនេះពុំមានអ្វីស្មុគស្មាញច្រើន (ជម្រាបនៅចុងអត្ថបទ) ដោយគ្រាន់តែយកវាមករុំបាតដៃ និងបាតជើងក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ ២៤ម៉ោងក្រោយបកចោល ។ល។
អ្នកជំងឺដែលទទួលបានការព្យាបាលពីគ្រូ be តែងគិតថា លោកពិតជាមានចំណេះដឹងខ្ពស់ និងធ្លាប់ឆ្លងកាត់ការរៀនសូត្រថ្នាឱសថបុរាណ ។
ការពិតផ្ទុយស្រឡះ លោកឲ្យដឹងថា តាមពិតទៅលោកគ្រាន់តែជាគ្រូបង្រៀនវិទ្យាល័យចូលនិវត្តន៍ម្នាក់ប៉ុណ្ណោះ ហើយក៏មិនដែលបានសិក្សាអ្វីពីឱសថបុរាណដែរ ។ រឿងរ៉ាវទាំងអស់វាហាក់ដូចជានិស្ស័យត្រូវបានព្រហ្មលិខិតចារទុក លោកពោលថា ក្រោយពេលចូលនិវត្តន៍ខ្ញុំមានគំនិតថាធ្វើស្រែចម្ការប៉ុណ្ណោះ ប៉ុន្តែចៃដន្យពូរបស់ខ្ញុំគាត់កើតជំងឺសម្ពាធឈាមខ្ពស់ បណ្តាលឲ្យស្លាប់មួយចំហៀងខ្លួន ហើយខ្ញុំក៏បានដើររកគ្រូបុរាណរហូតជួបប្រទះនឹងលោកគ្រូជនជាតិកៅដាយម្នាក់នៅខេត្ត ដុងខាប ដោយមានបំណងត្រឹមតែបានឱសថមកព្យាបាលលោកពូខ្ញុំប៉ុណ្ណោះ ។
ពេលនោះខ្ញុំពុំបានគិតថា ខ្ញុំបានក្លាយជាគ្រូពេទ្យឡើយ ។ ប្រហែលដោយសារនិស្ស័យហើយ គាត់ក៏ចង្អុលបង្ហាញរបៀបផ្សំថ្នាំនោះឲ្យខ្ញុំដោយផ្តាំថា សម្រាប់យកទៅជួយមនុស្សប៉ុណ្ណោះ ក្រោយមកពូខ្ញុំក៏បានជាសះស្បើយធ្វើចលនាបានដោយសារថ្នាំនេះ ។ ពីនោះមកក៏មានគេចេះតែមកពឹងពាក់ ហើយខ្ញុំក៏បន្តជួយគេយកបុណ្យប៉ុណ្ណោះ ។ បន្ទាប់ពីព្យាបាលមនុស្សជាច្រើនជា ធ្វើឲ្យគេនិយាយតគ្នាពីម្នាក់ទៅម្នាក់ រហូតដល់គេហៅខ្ញុំថា ជាគ្រូឱសថបុរាណវិញ។
+រូបមន្តឱសថនេះត្រូវបានលោកប្រកាសជាចំហ រួមមាន ៖
-រុក្ខជាតិម្យ៉ាងមានរូបដូចខាងក្រោមនេះចំនួន ១ក្តាប់ (បើប្រិយមិត្តណាដឹងឈ្មោះរុក្ខជាតិនេះ មេត្តាជួយ Comment ប្រាប់ផង)
-រុក្ខជាតិដែលមានដូចរូបនេះ ១ក្តាប់
-រំអិលត្រីផ្ទក់ ៣ ក្បាល (មួយក្បាលទម្ងន់ប្រមាណ ៣ខាំកន្លះ)
-ផ្នែកសនៃពងមាន់ ៣ គ្រាប់
-និងថ្នាំចិនសែមួយផ្នែកទៀត (មិនបញ្ជាក់)
-លាយរូបមន្តទាំងអស់ចូលគ្នាដាក់លើប្រអប់ដៃប្រអប់ជើង រុំខាងធ្ងន់មុន ខាងស្រាលក្រោយ ទុករយៈពេល ២៤ម៉ោង ។ ចំពោះមនុស្សស្រីគឺធ្វើបែបនេះ ៤លើក រីឯមនុស្សប្រុសគឺ ៧លើក ។
នៅប្រទេសវៀតណាមប្រសិនបើគេចង់ទទួលបានថ្នាំបុរាណនេះ ដែលលាយរួចស្រេចក្នុង១ធៀប ប្រមាណ ២៧ដុល្លារ ដែលផ្ញើតាមប្រៃសនីយ៍ដល់អាស័យដ្ឋាន ។
ប៉ុន្តែអាស្រ័យដោយរបៀបផ្សំ វិធីព្យាបាលពុំបានបញ្ជាក់ក្នុងក្រដាសណែនាំ នោះអ្នកមានតម្រូវការអាចអញ្ជើញទៅផ្ទាល់បាន ។
សូមជម្រាបបន្ថែមថា អាស្រ័យដោយឱសថបុរាណខាងលើ វាជាប្រភេទឱសថដែលតំណតពូជ ពុំទាន់ត្រូវបានស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ ទើបវាពុំត្រូវបានវេជ្ជសាស្ត្រទំនើបគាំទ្រឡើយ ។
យ៉ាងណាក្តីវាបានធ្វើឲ្យមនុស្សរាប់រយនាក់ជាសះស្បើយ វាពុំត្រូវបានផឹក គ្រាន់តែរុំពីខាងក្រៅតែប៉ុណ្ណោះ ។ អ្វីៗអាស្រ័យលើបំណងប្រាថ្នា និងតម្រូវការរបស់អ្នកតែប៉ុណ្ណោះ ។
+វិធីប្រើប្រាស់ឱសថបុរាណខាងលើ ៖