ភ្នំពេញ៖ស្រាបៀរអាន់ឆ័របានប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រ សម្រាប់គូស្វាមីភរិយាថ្មី ចំនួន៣៩គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីចាប់រង្វាន់វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២២ខែតុលាឆ្នាំ២០១៧ នៅស្ថានីយ៍ទូរទស្សន៍PNN ក្នុងកម្មវិធីតន្ត្រី Anchor Fun Zon Concert។ កម្មវិធីប្រគល់រង្វាន់អាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ២០១៧ នេះបានធ្វើឡើងកាលពីថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៧នៅរោងចក្រក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)។
នៅក្នុងកម្មវិធីនេះ លោករ៉ូលែន បាឡា (Roland Bala) នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានប្រសាសន៍ថា កម្មវិធីប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រ នេះបានរៀបំឡើងក្នុងគោលបំណងថ្លែងអំណរគុណជាពិសេស និងដ៏ជ្រាលជ្រៅ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះគូស្វាមីភរិយាថ្មីទាំងអស់ ដេលបានជាវស្រាបៀរអាន់ឆ័រ សម្រាប់ពិធីអាពាហ៍ពិពាហ៍រប់សខ្លួន។ លោកបានបញ្ជាក់ថា ជាសក្ខីភាព នៅថ្ងៃនេះ យើងបានប្រគល់រង្វាន់ដំណើរកម្សាន្យក្រេបច័ន្ទទឹកឃ្មុំ នៅឆ្នេរឋានសួគ៌ក្រាបី ប្រទេសថៃ ជូនគូស្វាមីភរិយាថ្មីចំនួន១៥គូ ទូរទស្សន៍ Smart TV” ជូនគូស្វាមីភរិយាថ្មីចំនួន១១គូ និងកាម៉េរ៉ា Sony Alpha ជូនគូស្វាមីភរិយាថ្មីចំនួន១៣គូ។
គួរបញ្ជាក់ថា ស្រាបៀរអាន់ឆ័រ ពិតជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិដែលឈ្នះរង្វាន់ផ្នែកគុណភាព ជាបន្តបន្ទាប់សរុបជាង៣០មេដាយ ជាពិសេសជាស្រាបៀរពេញនិយម បំផុតសម្រាប់យុវវ័យសម័យថ្មី មានរសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយ ដែលសក្តិសមបំផុតសម្រាប់ទទួលភ្ញៀវកិតិ្តយស ក្នុងពិធីអាពាហ៍ពិពាហ៍ ថែមទាំងមានកម្មវិធីផ្តល់រង្វាន់សន្ធឹកសន្ធាប់សម្រាប់អតិថិជនរបស់ខ្លួន។
សម្រាប់រដូវកាលអាពាហ៍ពិពាហ៍ឆ្នាំ២០១៧ -២០១៨ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងផ្តល់ជូនរង្វាន់កាន់តែអស្ចារ្យជាមុនគឺ ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំទៅកាន់កោះសាមុយរហូតដល់៤៥រង្វាន់ និងរង្វាន់ឈ្នះភ្លាមៗជាច្រើនទៀត។ ដោយក្នុងលោកនាយកគ្រប់គ្រង បានថ្លែងថា ប្រសិនសាច់ញាតិ ឬមិត្តភក្តិរបស់អស់លោកអ្នកមានបំណងនឹងរៀបអាពាហ៍ពិពាហ៍ សូមជួយផ្សព្វផ្សាយព័ត៌មានទៅកាន់សាច់ញាតិ និងមិត្តភក្តិរបស់លោកអ្នកសូមគាំទ្រស្រាបៀរអាន់ឆ័រសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍។ សូមទទួលយកការសប្បាយរីករាយពិតប្រាកដ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ ជាមួយរសជាតិស្រទន់នៃស្រាបៀរអាន់ឮឆ័រ ព្រមទាំងឈ្នះដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅកោះសាមុយរហូតដល់៤៥គូ៕ ដោយ៖កូឡាប