ផ្លែល្វាគឺជាប្រភពផ្គត់ផ្គង់សារជាតិកាកសរសៃដ៏សម្បូរ ជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារបានខ្លាំង ហើយថែមទាំងជួយបង្ការនឹងប្រឆាំងតបតជំងឺមហារីកមួយចំនួន ។
ផ្លែល្វាជួយទប់ស្កាត់ជំងឺមហារីកពោះវៀនធំ ។
ផ្លែល្វាក៏មានបរិមាណជាតិដែកខ្ពស់ជួយទប់ស្កាត់ជំងឺខ្វះឈាម ។ ផ្លែល្វាក៏ផ្ទុកកាល់ស្យូមយ៉ាងច្រើន ដោយអ្នកគ្រាន់តែបរិភោគផ្លែនេះស្រស់តែ ២-3 គ្រាប់ក្នុង១ថ្ងៃ ក៏វាគ្រប់គ្រាន់កាល់ស្យូមឲ្យដល់ប្រព័ន្ធឆ្អឹងបានយ៉ាងគ្រប់គ្រាន់ ។
ផ្លែល្វាមានផ្ទុកម៉ាញ៉េស្យូម និង វីតាមីន K2 រួមនឹងកាល់ស្យូម ហើយការគួបផ្សំរវាងម៉ាញ៉េស្យូម និង K2 វាជួយឲ្យប្រព័ន្ធឆ្អឹងមានសុខភាពមាំមួនល្អណាស់ ។ ប្រភេទផ្លែនេះក៏ជួយឲ្យរាងកាយប្រឆាំងតបតនឹងបណ្តារ៉ាឌីកាល់សេរី ដែលជាមូលហេតុបង្កឲ្យមានជំងឺជាច្រើន ។
ផ្លែល្វា ក៏ជួយរក្សា triglyceride (សារធាតុខ្លាញ់) ឲ្យនៅកម្រិតទាប ដែលរាងកាយអាចគ្រប់គ្រងបាន ហើយក៏ប្រសើរដល់សុខភាពបេះដូង ។
ខាងលើជាផលប្រយោជន៍ទូទៅរបស់ផ្លែល្វា ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះគឺតួនាទីរបស់ផ្លែនេះ ក្នុងការព្យាបាលជំងឺមហារីក ។
ផ្លែល្វាសម្បូរសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី។
ដំបូងបង្អស់គេពិនិត្យឃើញថា ផ្លែល្វាស្រស់ឬក្រៀម ព្រោះតែវាសម្បូរជាតិកាកសរសៃ ទើបវាមានតួនាទីធំធេងសម្រាប់បង្ការជំងឺមហារីកព្រោះវៀនធំ ។
ការសម្បូរទៅដោយសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរីជាហេតុធ្វើឲ្យវា ជួយដល់ការបង្ការ និងព្យាបាលជំងឺមហារីកដោះ ព្រោះថា វត្តមាននៃបណ្តារ៉ាឌីកាល់សេរី ត្រូវបានចាត់ទុកថា ជាមូលហេតុសំខាន់បំផុតបង្កឲ្យមានជំងឺមហារីក ។
ទន្ទឹមនោះ ការស្រាវជ្រាវកន្លងទៅថ្មីៗនេះ បង្ហាញឲ្យឃើញថា សារធាតុដែលគេចម្រាញ់ចេញពីផ្លែល្វា ជួយដល់ការបង្ខាំងកំណើនកោសិកាមហារីកបានដល់ទៅ ៧៥% ។ ការសិក្សានេះ ត្រូវបានចាប់ផ្តើមលើអ្នកជំងឺមហារីកខួរក្បាល។ ស្រដៀងគ្នានេះដែរនៅក្នុងការទប់ស្កាត់ និងជួយព្យាបាលជំងឺមហារីកថ្លើម សារធាតុចម្រាញ់នេះក៏ត្រូវបានប្រើប្រាស់ ក្នុងការព្យាបាលមហារីកថ្លើម ហើយទទួលបានលទ្ធផលវិជ្ជមាន ។ កំណើននៃកោសិកាមហារីកត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង ៕ លីសា DISHWASHERS
Best Job : Do you want this job?