Monday, September 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាញ់​នារី​ម្នាក់​របួសធ្ងន់ ប្លន់​ម៉ូតូ​បានសម្រេច

​ភ្នំពេញ​៖ នារី​ម្នាក់​ត្រូវ​ក្រុមចោរ​បាញ់​បណ្តាលអោយ​រងរបួស​ធ្ងន់ ហើយ​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដារ​ស្កុប​ពី បាន​ម្រេច ចំណែក​នារី​រងគ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​មែ​ត ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​នៅវេលា​ម៉ោង​២០​និង​៥០​នាទី នៅក្រោយ​សាលាបឋមសិក្សា​បាក់​ទូក មុខ​ហាង​ខ្មៅ​សាង​ស្នេហ៍ ផ្លូវ​១៤៩ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។ ជនរងគ្រោះ ឈ្មោះ ស្រី​ពេជ្រ អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ម្តុំ​វត្ត​សន្សំ​កុសល ខណ្ឌមានជ័យ ដោយឡែក​ម៉ូតូ​ដែល​ចោរ​យកទៅ​បាត់​ម៉ាក ស្កុប​ពី​ពណ៌​ស ស្លាក​លេខ 1GP-0078 ជា​ម៉ូតូ​របស់​មនុស្ស​ប្រុស​ម្នាក់​ដោយ​នារី​រងគ្រោះ​ខ្ចី​ជិះ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ​ដឹងថា មុនដំបូង​គេ​ឃើញ​នារី​រងគ្រោះ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ខាងលើ មក​ឈប់​និយាយ​ជាមួយ​មិត្ត​ម្នាក់ទៀត​នៅ​កន្លែង​ក្បែរ​កន្លែងកើតហេតុ លុះ​មួយសន្ទុះ​ធំ​ក្រោយមក​ក៏​ជិះ​ចេញទៅ​វិញ បាន​បន្តិច ស្រាប់​លេចមុខ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដើរ​សំដៅ មក​រួច​ដក​កាំភ្លើង​បាញ់​ទៅលើ​នារី​រងគ្រោះ​ដែលជា​អ្នកបើក​ម៉ូតូ​ត្រូវចំ​ថ្គាម​បណ្តាលអោយ​រងរបួស​ធ្ងន់ រួច​បាន​យក​ម៉ូតូ​ម៉ាក ស្កុប​ពី​ពណ៌​ស ស្លាក​លេខ 1GP-0078 ជិះ​ចេញទៅ​។

​ក្រោយ​កើតហេតុ​មាន​មិត្តភក្តិ​នារី​រងគ្រោះ​ដឹក​ទៅ​ក្លីនិក​ឯកជន តែ​ដោយ​ធ្ងន់ធ្ងរ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​កាល់​មែ​តប​ន្ត​។ បច្ចុប្បន្ន​សមត្ថកិច្ច​មូល​ដ្ឋា​ន និង​សមត្ថកិច្ច​ជំនាញ​កំពុង​ចុះ​ស្រាវជ្រាវ​នៅ​កន្លែងកើតហេតុ​រកឃើញ​សំបក​គ្រាប់​ម៉ាក K59 ១​គ្រាប់ និង​ពិនិត្យមើល​ជុំវិញ​ទីតាំង​ក្រែង​មាន​កាមេរ៉ា​ថត​បាន​សកម្មភាព​និង​ភិនភាគ​ជនសង្ស័យ​៕ ដោយ​៖​កូ​ឡាប​

spot_img
×