Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​យូរហើយ​! ឱសថ​បុរាណបន្តត្រកូល ជួយ​ឲ្យ​ប្តី​ប្រពន្ធ​ស្រលាញ់គ្នា​បេះ​មិន​ដាច់ ពិសេស​ចំពោះ​បុរសៗ​ពុំ​អាច​ឡើង​…

នេះជាព័ត៌​មាន​​ដ៏គួរឲ្យ​ចាប់អារម្មណ៍ ទាក់ទងនឹង​​ឱសថ​បុរាណ​បន្ត​ត្រកូល​របស់​ជនជាតិភាគតិច​ថៃ នៅ​តំបន់ភ្នំ ជាប់​ព្រំដែន​ចិន​របស់​វៀតណាម ​ដែល​ត្រូវបាន​​មនុស្ស​ជាច្រើន​កំពុង​បង្ក​ការរុករក​ទិញ​យ៉ាងខ្លាំង។

​នោះ​គឺជា​ប្រភេទ​ឱសថ​បុរាណ​ជួយ​ឲ្យ​ប្តី​ប្រពន្ធ​ស្រលាញ់គ្នា​បេះ​មិន​ដាច់ ពិសេស​ចំពោះ​បុរសៗ​ពុំ​អាច​ឡើង​រឹង​បាន ហើយ​ពុំមាន​មេជី​វិត​ខ្សោយ នោះ​ក្រោយពេល​ព្យាយាម​ផឹក​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ គេ​អាច​ក្លាយជា​ឪពុក​បាន ។ តាម​អ្នកកាសែត VCT News បាន​ប្រាប់ថា ដំបូង​ឡើយ លោក​បាន​ទៅលេង​ផ្ទះ​សេដ្ឋី​ម្នាក់​នៅ​ហាណូយ ហើយ​សេដ្ឋី​នោះបាន​ចាក់​ស្រា​មួយ​ពែង​តូច ដែល​ត្រាំ​ប្ញ​ស​ឈើ​ដ៏​ចម្លែក ។ គាត់​ប្រាប់ថា តាំងពី​ផឹកស្រា​នេះ​មក គាត់​មិនដែល​ប៉ះពាល់​ស្រា​ដទៃ​ទៀតឡើយ ទោះ​វា​ថ្លៃ​យ៉ាងណា​នោះ ។ សេដ្ឋី​រូបនេះ នៅបាន​សង្កត់ធ្ងន់ថា វា​ជា​ស្រា​ប្តី​ផឹក​ប្រពន្ធ «​ស្រួល​» ដែលមាន​ប្រសិទ្ធ​ភាពល្អ​បំផុត​ប្រៀប​ទៅនឹង​ស្រា​ប៉ូវ​ដទៃទៀត ដែល​លោក​ធ្លាប់បាន​ប្រើប្រាស់​វា ។​

​ផ្តើម​ពី​នោះមក អ្នកកាសែត​រូបនេះ​បាន​ចិញ្ចឹមចិត្ត​ទៅយក​ព័ត៌មាន​របស់​គ្រូ​បុ​រណ​ជនជាតិភាគតិច​ថៃ នៅឯ​តំបន់​ជាយ​ព្រំដែន​ភាគ​ពាយ័ព្យ តាម​ការចង្អុលបង្ហាញ​ផ្លូវ​របស់​សេដ្ឋី​ខាងលើ ។ ដើម្បី​ទៅដល់​ផ្ទះ​របស់​គ្រូឱសថបុរាណ​នេះ គាត់​បានធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ ហើយ​ពេលខ្លះ​ត្រូវ​ប្រើ​ម៉ូតូ និង​ថ្មើរជើង ។ អ្នកកាសែត​រូបនេះ​ពោលថា ប្រការ​ដែល​លោក​ស្រឡាំងកាំង​ដំបូង​គេ​នោះ គឺ​សម្រស់​របស់​គ្រូ​ឱសថ​បុ​រណ​នេះ​ដែល​លោក​នឹកស្មាន​ពុំ​ដល់ ។​

​ពេល​លោក​ផ្តើម​សំ​ណូ​រ​ពី​រឿង​ឱសថ​បុរាណ​នេះ អ្នក​គ្រូឱសថបុរាណ​បាន​ប្រាប់ថា គាត់​ក៏​ជា​គ្រូបង្រៀន​ម្នាក់​នៅ​តំបន់​នោះ ចំណែក​មុខរប​រឱស​ថ​បុរាណ គឺ​គាត់​ចេះដឹង​ពី​ឪពុក​របស់ខ្លួន ។ អ្នក​គ្រូឱសថបុរាណ​ដ៏​ស្រស់ស្អាត បាន​សម្តែង​ការអៀនខ្មាស់​ឆ្លើយ​នឹង​សំណួរ​ទាក់ទង​នឹង​ឱសថ​បង្កើន និង​ព្យាបាល​ផ្លូវភេទ​នេះ​ថា​៖ «​តាមពិតទៅ ខ្ញុំ​បាន​បន្ត​យល់ដឹង​ពី​ឱសថ​ព្យាបាល​ជំងឺ​ដទៃទៀត​ច្រើន​មុខ​ណាស់ ហើយ​ពុំ​យល់ថា ហេតុអ្វី​មនុស្ស​ភាគច្រើន​បាន​មកជួប​ខ្ញុំ សុទ្ធសឹងតែ​ចង់​ជាវ​យកតែ​ឱសថ​ទាក់ទង​នឹង​ផ្លូវភេទ​! ។ នាង​បន្តថា ខ្លួន​ពុំ​ចង់​ចូល​ជ្រៅ​ទៅក្នុង​ប្រភេទ​ថ្នាំ​នេះ​ទេ ប៉ុន្តែ ដោយសារ​ឪពុក​ផ្ទេរ​ឲ្យ នោះ​នាង​ត្រូវតែ​បន្ត​រក្សា​វា​ទុក​» ។​

​ដោយឡែក អ្នកគ្រូ​រូបនេះ ពោលថា នៅ​ខេត្ត សឺ​ង​ឡា នេះ នាង​ធ្លាប់បាន​ជួយ​ដល់​គ្រួសារ​រាប់រយ អាចបង្កើត​កូន​បាន ។​

​អ្នកគ្រូ​ពេទ្យ​បុរាណ​រូបនេះ បាន​នាំ​អ្នកកាសែត​ចូលទៅ​កាន់​តំបន់​ព្រៃ ហើយ​បង្ហាញ​ពី​រុក្ខជាតិ​ឱសថ ។ នាង​ក៏បាន​សម្តែង​ការងឿងឆ្ងល់​ថា ធម្មជាតិ​នៅក្នុង​តំបន់​ព្រៃ​នេះ វា​ហាក់ដូចជា​បែងចែក​រួចស្រេច​នូវ​តំបន់​ដែល​សម្បូរ​រុក្ខជាតិ​ព្យាបាល ក្រពះ ពោះវៀន ហើយ​នៅ​តំបន់​មួយ​ផ្សេងទៀត គឺ​សម្បូរ​រុក្ខជាតិ​មក​ផ្សំ​ជា​ឱសថ​ព្យាបាល​ជំងឺ​ផ្លូវភេទ ។​

តាម​អ្នកគ្រូ Minh រុក្ខជាតិ​ដែល​នាង​កាន់ គឺជា​រុក្ខជាតិ​សំខាន់បំផុត សម្រាប់​ផ្សំ​ថ្នាំ​ព្យាបាល​ផ្លូវភេទ​ចុះខ្សោយ

​​តាម​អ្នកគ្រូ Minh នោះ​ប្រភេទ​រុក្ខជាតិ​ដែល​ជំនួយ​ផ្លូវភេទ​ខ្លាំង​បំផុត ត្រូវបាន​ឪពុក​នាង​ផ្ទេរ​មក​ឲ្យ​នោះ មាន​ច្រើន​ប្រភេទ ខ្លះ​ជា​ស្លឹក​ដូចជា​ស្លឹក​ស្រូវ ហើយ​ស្លឹក​ក្រាស់​ទៀត​ដូចជា​ស្លឹកគ្រៃ ប៉ុន្តែ ពួកវា​ច្រើន​ដុះ​នៅតាម​ក្រហែង​ថ្ម កន្លែង​មាន​សំណើម​ជោគជាំ និង​ងងឹត ។​

​តាម​អ្នកគ្រូ Minh រុក្ខជាតិ​វា​លិ៍​ដែល​នាង​កាន់​នឹង​ដៃ មាន​ប្រសិទ្ធ​ភាពខ្លាំង​ស្ថិតក្នុង​ចំណែក​មួយ​ដែល​ផ្សំ​ឡើងជា​ឱសថ​ជំនួយ​ផ្លូវភេទ ។

​នាង​ប្រាប់ថា រុក្ខជាតិ​នេះ​ក្នុង​ភាសា​បុរាណ​ជនជាតិ​នាង មានន័យថា «​ងើប​ពី​ដំណេក​» ហើយ​នាង​កត់សម្គាល់​បន្ថែមថា ឱសថ​ជំនួយ​ផ្លូវភេទ​ពុំមែន​មានតែ​សម្រាប់​បុរស​នោះទេ គឺមាន​សម្រាប់​ស្ត្រី​ផងដែរ ។​

​អ្នកគ្រូ​រូបនេះ​បាន​បន្តថា ក្នុង​ឱសថ​បុរាណ​ជំនួយ និង​ព្យាបាល​ផ្លូវភេទ​ទាំង​បុរស និង​នារី​នេះ មាន​ប្រភេទ​រុក្ខជាតិ​រាប់សិប​មុខ​ឯណោះ ហើយ​នាង​កត់សម្គាល់ថា ប្រសិនបើ​ប្រើតែ​រុក្ខជាតិ​ជួយ​ដាស់​ផ្លូវភេទ​ទាំង​បុរស និង​នារី នោះ​យូរអង្វែង វា​នឹង​ប៉ះពាល់​ដល់​បណ្តា​ផ្នែក​ដទៃទៀត​នៃ​សរីរាង្គ ហេតុនេះ ក្រៅពី​រុក្ខជាតិ​ដែល​ជួយ​ដល់​បញ្ហា​ផ្លូវភេទ ក៏​នៅមាន​បន្ថែម​ប្រភេទ​រុក្ខជាតិ​ជំនួយ​ដល់​ឈាម ថ្លើម ក្រលៀន ហើយ​ពិសេស​គឺ​ជួយ​ផលិត​អ័រម៉ូន​បុរស ។ ចុងក្រោយ​នាង​បាន​ផ្តែផ្តាំ​ថា ជា​ឱសថ​ទោះ​រុក្ខជាតិ​ក្តី មិនអាច​យក​វា​ទៅ​ត្រាំ​ស្រា ឬ ប្រើប្រាស់​ស្រេច​តែ​ចិត្ត​នោះទេ អ្វីៗ​គឺ​ត្រូវមាន​កម្រិត ។ ចំពោះ​នាង​វិញ ទោះបីជា​រវល់​ក្នុង​មុខងារ​បង្រៀន​នៅ​សាលាក្តី ក៏​នាង​នៅ​ឆ្លៀត​ចូល​ព្រៃ​រក​ថ្នាំ​ដើម្បី​អភិរក្ស​រូបមន្ត​ថ្នាំ​របស់​ឪពុក ក៏​ដូ​ជា​ជួយ​ដល់​មនុស្ស​គ្រប់រូប ឲ្យ​គ្រួសារ​មាន​សុភមង្គល ពិសេស​គឺ​ជួយ​ឲ្យ​អ្នក​ដែលមាន​មេជី​វិត​ខ្សោយ អាច​ក្លាយជា​ឪពុក​របស់គេ​បាន ។​

​ក្នុង​អត្ថបទ​នេះ អ្នកកាសែត​ខាងលើ​ក៏បាន​ប្រាប់​ពី​អ​សយ​ដ្ឋា​ន និង​លេខ​ទូរស័ព្ទ​សម្រាប់​ប្រឹក្សា​យោបល់​៖​ 0915.330535 – 0979.184263 – 024.32151903.

×