បណ្តានាវាផ្ទុកយន្តហោះ USS Nimitz , Ronald Reagan , Theodore Toosevelt នឹងចូលរួមគ្នាធ្វើសមយុទ្ធនៅប៉ែកខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ខណៈពេលលោក Donald Trump ធ្វើទស្សនៈកិច្ចនៅទ្វីបអាស៊ី។
ក្នុងពេលដែលកងទ័ពអាមេរិក អូស្ត្រាលី និងកូរ៉េខាងត្បូងកំពុងដំណើរការធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងកើតនោះ មន្ត្រីអាមេរិកបានបង្ហើបប្រាប់ថា កងនាវាផ្ទុកយន្តហោះវាយលុក “ស្រួច” របស់អាមេរិក ក៏នឹងរួមគ្នាធ្វើសមយុទ្ធនៅប៉ែកខាងលិចមហាសមុទ្រប៉ាស៊ីហ្វិកប៉ុន្មានថ្ងៃនេះដែរ។ នេះគឺជាទង្វើបង្ហាញកម្លាំងពុំធ្លាប់មានរបស់អាមេរិក ក្នុងពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងធ្វើដំណើរទស្សនៈកិច្ចនៅទ្វីបអាស៊ី។
មន្ត្រីអាមេរិក៤រូប ដែលមិនបញ្ចេញឈ្មោះ បាននិយាយដល់ការធ្វើសមយុទ្ធនេះតែពុំប្រាប់ពីពេលវេលាឬទីកន្លែងប្រព្រឹត្តទៅជាក់លាក់ទេ។ មន្ត្រីទាំងនេះ គ្រាន់តែឲ្យដឹងថា មាននាវាផ្ទុកយន្តហោះ៣ ខាងលើរួមគ្នាធ្វើសមយុទ្ធអមដោយបណ្តានាវាពិឃាតទាំងឡាយ។
កងនាវាផ្ទុកយន្តហោះអាមេរិកធំនេះពុំដែលធ្វើសមយុទ្ធរួមគ្នានៅតំបន់ទ្វីបអាស៊ីតាំងពីឆ្នាំ ២០០៧ មកម្លេះ។
ដោយឡែកក្នុងអំឡុងពេល “បង្អួតកម្លាំង”នេះ លោក ដូណាល់ ត្រាំ ក៏កំពុងធ្វើទស្សនៈកិច្ច១២ថ្ងៃរបស់ខ្លួន ហើយនឹងមានលើកឡើងបណ្តាសេចក្តីថ្លែងការណ៍ផ្តោតលើកម្មវិធីកាំជ្រួច និងនុយក្លេអ៊ែររបស់កូរ៉េខាង។ ថ្លែងនៅក្រុងតូក្យូ ជប៉ុន នាថ្ងៃទី៦ ខែ១១ លោក ត្រាំ ព្រមានថា ៖ “យុគ្គសម័យអត់ធ្មត់មនុស្សសាស្ត្រ” ចំពោះកូរ៉េខាងជើងបានបញ្ចប់ហើយ៕ ដោយ ៖ សូយន