Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ តើមនុស្សចាស់ គួរត្រួតពិនិត្យសុខភាពអ្វីខ្លះ?

សុខភាពរបស់មនុស្សចាស់ គឺជារឿងដែលគួរដឹង និងត្រូវយកចិត្តទុកដាក់។ បើសមាជិកក្នុងគ្រួសាររបស់អ្នក មានមនុស្សចាស់នៅជាមួយផងនោះ រឹតតែចាំបាច់ទៅទៀត ដែលត្រូវតែនាំមនុស្សចាស់នោះ ទៅត្រួតពិនិត្យសុខភាពជាប្រចាំរៀងរាល់ឆ្នាំ។ តើការពិនិត្យសុខភាពរបស់មនុស្សចាស់ មានអ្វីខ្លះនោះ យើងនាំគ្នាតាមដានដូចតទៅ…

សម្រាប់ការពិនិត្យសុខភាពមនុស្សចាស់នេះ គឺជាការពិនិត្យរកមើលភាពខុសប្រក្រតីរបស់ជំងឺក្នុងក្រុមមនុស្សចាស់ ដោយការសាកសួរពីប្រវត្តិ ពិនិត្យរាងកាយទូទៅ ពិនិត្យប្រព័ន្ធសរសៃប្រសាទ រួមជាមួយការពិនិត្យនៅក្នុងបន្ទប់ប្រត្តិបត្តិការទៀតផង។ បើសិនជាមានរោគសញ្ញារបស់ជំងឺណាមួយក្នុងរយ:ចាប់ផ្តើម យើងអាចការពារ និងព្យាបាលបានទាន់ពេលវេលា មុននឹងរីករាលដាលធ្ងន់ធ្ងរឡើង។

-ភាគច្រើនមនុស្សចាស់ តែងមានបញ្ហារឿងភ្នែក ឬសមត្ថភាពក្នុងការមើលឃើញថយចុះ
ការពិនិត្យសុខភាពភ្នែក បើឃើញថាមានភាពខុសប្រក្រតីក្នុងដំណាក់កាលចាប់ផ្តើម យើងអាចធ្វើការព្យាបាល ដើម្បីកុំឱ្យកើតសភាវមើលលែងឃើញទាន់។

-ពិនិត្យរឿងការស្តាប់
គឺជារឿងដែលជួបប្រទះច្រើននៅលើមនុស្សចាស់ គឺសភាវថ្លង់ ឬត្រចៀកធ្ងន់។ មូលហេតុអាចបណ្តាលមកពីរន្ធត្រចៀកផ្នែកខាងក្រៅ ញ៉ុកណែន ដោយសារមានអាចម៍ត្រចៀកច្រើន និងជាប់ណែន ឬក៏សរសៃប្រសាទត្រចៀកចុះខ្សោយទៅតាមវ័យ ឬធ្លាប់បានឮសំឡេងខ្លាំងៗច្រើន និងយូរៗពេក។ ដូច្នេះមនុស្សចាស់ ចាំបាច់ត្រូវទទួលការពិនិត្យត្រចៀកជាប្រចាំ។

-ពិនិត្យសុខភាពក្នុងប្រអប់មាត់
គឺជាការពិនិត្យរកមើលរោគពាក់ព័ន្ធនឹងអញ្ចាញ និងធ្មេញ។ ភាគច្រើនបញ្ហាដែលជួបមានដូចជា ធ្មេញពុក និងរលាកអញ្ចាញជាដើម។ ដូច្នេះគួរឱ្យទន្តពេទ្យពិនិត្យសុខភាពក្នុងប្រអប់មាត់ជាប្រចាំ ដើម្បីការពាររោគរាលដាល និងធ្ងន់ធ្ងរ ពិបាកដល់ការព្យាបាល។
សម្រាប់ការពិនិត្យក្នុងបន្ទប់ប្រត្តិបត្តិការ ក៏មានភាពចាំបាច់សម្រាប់មនុស្សចាស់ដែរ ដូចជា ពិនិត្យឈាម ពិនិត្យទឹកនោម និងលាមក ព្រោះនឹងជួយឱ្យរកឃើញសភាវរបស់រោគ បានកាន់តែច្បាស់ឡើង ដែលមានដូចជា សភាវលោហិតស្លេក សភាវជាតិខ្លាញ់ក្នុងឈាមខុសប្រក្រតី ការធ្វើការងាររបស់ថ្លើម ឬក្រលៀនខុសប្រក្រតី រួមទាំងរោគឆ្លងខាងប្រព័ន្ធបន្ទោបង់ និងឈាមហូរក្នុងពោះវៀនធំជាដើម។ ជាមួយគ្នានេះ មនុស្សចាស់ដែលមិនធ្លាប់បានទទួលការពិនិត្យរកមើលមេរោគមហារីកមាត់ស្បូន គួរតែទៅពិនិត្យឱ្យបាន ១ឆ្នាំ ១ដង។ បើសិនជាប្រក្រតី គ្មានឃើញមានអាការខុសប្រក្រតីអ្វីជាប់ៗគ្នា ៣ឆ្នាំនោះ គេអាចពន្យារពេល ទៅពិនិត្យរៀងរាល់ ៣ឆ្នាំម្តងបាន។

ក្រៅពីនេះ មនុស្សចាស់គួរបានទទួលការពិនិត្យរកមើលអាការសោកសៅស្រងូតស្រងាត់ ជំងឺធ្លាក់ទឹកចិត្ត (Depression) និងសភាវខួរក្បាលចុះខ្សោយ ជាបញ្ហាផ្នែកផ្លូវចិត្ត ដែលគេតែងជួបញឹកញាប់ ដោយមានសាច់ញាតិ ឬសាមីខ្លួន ជាអ្នករៀបរាប់ពីអាការដែលកើតឡើង ដើម្បីការវិនិច្ឆ័យរោគដ៏ត្រឹមត្រូវ និងការមើលថែទាំផ្នែកផ្លូវចិត្តដល់មនុស្សចាស់មួយវិធីទៀតដែរ៕

Protonic Ltd/Stocksy
×