តំបន់ថាប់ម៉ើយ ខេត្តដុងថាប ភាគខាងត្បូងប្រទេសវៀតណាម គឺជាទីសម្បូរទៅដោយបឹងបួរ និងដើមឈូក ។
នៅវត្តបុរាណមួយ ភឿកគៀង ប៉ុន្មានឆ្នាំមកនេះ ស្រាប់តែគេឃើញដុំឡើងប្រភេទដើមឈូកដ៏ធំសម្បើម វិជ្ជមាឌរបស់ស្លឹកធំបំផុតដល់ទៅ ៣ម៉ែត្រ ឯណោះ ។
ឈូកដ៏ធំ ហើយមានសមត្ថភាពទ្រទម្ងន់យ៉ាងអស្ចារ្យបានធ្វើឲ្យភ្ញៀវទេសចរ ក៏ដូចជាប្រជាជនមកទីឆ្ងាយមានការភ្ញាក់ផ្អើលនឹកស្មានពុំដល់ ។
ជាមួយវិជ្ជមាត្រដល់ទៅ ៣ម៉ែត្រ ស្លឹកឈូកនេះថែមទាំងទ្របានទម្ងន់ប្រមាណ ១៤០គីឡូក្រាម ។
ព្រោះតែវាទ្របានទម្ងន់របស់មនុស្សពេញវ័យយ៉ាងងាយបែបនេះ បច្ចុប្បន្នវត្តបុរាណនោះបានក្លាយជារម្យនីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញមួយ ។
តាមអ្នកវិទ្យាសាស្ត្រឲ្យដឹងថា ពូជឈូកប្រភេទនេះ គេឃើញមានតែនៅតំបន់ភាគខាងត្បូង Amazon មូលហេតុដែលធ្វើឲ្យតំនបន់នេះមានប្រភេទឈូកដូចគ្នានោះ នៅតែមិនអាចបកស្រាយបាន ម្យ៉ាងវិញទៀតឈូកនៅវត្តនេះមានលក្ខណៈយ៉ាងពិសេស ព្រោះវារីកក្នុងរយៈពេល ៣ ថ្ងៃ ក្នុង១ថ្ងៃ ២ដង ហើយប្តូរពណ៌ខុសៗ គ្នា ៕ ចន្ទ្រា