បុរសសញ្ជាតិចិនមានវ័យ ៥០ឆ្នាំ ដែលមិនបញ្ចេញឈ្មោះថ្មីៗនេះត្រូវបានគេនាំទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីគាត់បានយកត្រប់វែងមួយញាត់ចូលរន្ធគូទ ដើម្បីព្យាបាលទល់លាមក ។ ព្រោះថា គាត់បានទល់លាមកពីរថ្ងៃមកហើយ។
ផ្លែត្រប់យ៉ាងវែង ស្ថិតក្នុងផ្ទៃពោះទាំងមូលរបស់អ្នកជំងឺ
ព្រោះតែពិបាកទ្រាំដោយសារការទល់លាមក គាត់ក៏ “ស្វ័យ” ព្យាបាលដោយខ្លួនឯងដោយការយកត្រប់វែងមួយយ៉ាងធំមកញាត់ចូលរន្ធគូទ ។ ប៉ុន្តែពីរថ្ងៃក្រោយមកស្ថានភាពរបស់គាត់ពុំត្រឹមតែប្រសើរឡើងប៉ុណ្ណោះទេ វាកាន់តែយ៉ាប់ជាងមុន បុរសវ័យ ៥០ឆ្នាំរូបនេះ ឈឺពោះយ៉ាងខ្លាំង ហើមពោះ និងក្អួត ។ ក្រុមគ្រួសារឃើញបែបនេះ ក៏ចាប់បញ្ជូនគាត់ទៅមន្ទីរពេទ្យកាលពីថ្ងៃ ៣០ ខែឧសភា ។ ក្រុមវេជ្ជបណ្ឌិតបានប្រើពេលវេលាយ៉ាងច្រើន ដើម្បីយកត្រប់វែងចេញពីពោះបុរសនោះមកវិញ ។ ក្រុមវេជ្ជបណ្ឌិតនិយាយថា ក្រោយពេលថត x-ray ពួកគេបានឃើញផ្លែត្រប់មួយនៅស្ទើរពេញពោះរបស់គាត់ ហើយវាបានធ្វើឲ្យបុរសនេះ រលាកស្រោមពោះ និង ថង់ប្រមាត់ ។ សួតរបស់គាត់ក៏រងឥទ្ធិពលយ៉ាងខ្លាំងដែរ ។
ត្រប់ក្តគោ ប្រវែងដល់ទៅ ៣០សង់ទីម៉ែត្រ
ក្រុមគ្រូពេទ្យត្រូវចំណាយពេលយ៉ាងច្រើនដើម្បីវះកាត់យកត្រប់នោះចេញ ពួកគេក៏បានវាស់វាឃើញមានប្រវែងដល់ទៅ ៣តឹក ។ ដោយហួសចិត្តនឹងទង្វើឆ្កួតលីលានេះ ក្រុមវេជ្ជបណ្ឌិតបានសួរបុរសនេះថា ៖ “តើលោកចង់ទុកវាគ្រាន់មើលលេងដែរឬទេ?!” ៕ ចន្ទ្រា