ឆ្នាំជូត ៖ ការងារ មិនអំណោយផលល្អ ជួបរឿងរំខានចិត្តច្រើន ។ លុយកាក់ ត្រូវសន្សំសំចៃក្នុងការចាយវាយ ព្រោះចំណូលមិននឹងនរ ។ មនោសញ្ចេតនាប្រយ័ត្នពាក្យសម្តីកុំឲ្យប៉ះទង្គិចផ្លូវចិត្តគូស្នេហ៍ ។
ឆ្នាំឆ្លូវ ៖ ការងារ មិនស្ថិរភាព មានបញ្ហាច្រើន ។ លុយកាក់ មិនល្អរងសម្ពាធហរិញ្ញវត្ថុ ។ មនោសញ្ចេតនា កើតមានទំនាស់ក្នុងរឿងស្នេហា ។
ឆ្នាំខាល ៖ ការងារ ថ្ងៃប្រយ័ត្នកុំៀ្យកើតមានកំហុសក្នុងការងារ ។ លុយកាក់ គួរថ្លឹងថ្លែងឲ្យម៉ត់ចត់មុនពេលសម្រេចបោះទុនវិនិយោគ ។ មនោសញ្ចេតនា ៖ មិនល្អប្រសើរ មានរឿងរកាំរកូសនឹងគ្នា ។
ឆ្នាំថោះ ៖ ការងារ ល្អ គ្រប់យ៉ាងប្រព្រឹត្តទៅតាមផែនការ ។ លុយកាក់ ទទួលបានប្រាក់ចំណេញច្រើនពីការវិនិយោគមុននេះ ។ មនោសញ្ចេតនា ជាថ្ងៃដ៏សមស្របសម្រាប់ការបង្ហាញទឹកចិត្តចំពោះមនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំរោង ៖ ការងារ ប្រយ័ត្នពាក្យសម្តីបញ្ចៀសកុំឲ្យមានទំនាស់ក្នុងការងារនៅថ្ងៃនេះ ។ លុយកាក់ ទុកដាក់លុយកាក់របស់ទ្រព្យឲ្យមធ្យ័តក្រែងត្រូវបាត់បង់ ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំម្សាញ់ ៖ ការងារ រីកចម្រើន តែត្រូវរៀនសូត្របន្ថែមទៀតពីអ្នកនៅជុំវិញខ្លួន ដើម្បីជាប្រយោជន៍សម្រាប់ថ្ងៃមុខ ។ លុយកាក់ ជាថ្ងៃមិនល្អសម្រាប់ការសម្រេចចិត្តធំៗពាក់ព័ន្ធដល់បញ្ហាលុយកាក់។ មនោសញ្ចេតនា គួរមានវិធីដ៏រ៉ូមែនទិកសម្រាប់២នាក់ ដើម្បីបង្កើនភាពកក់ក្តៅក្នុងមនោសញ្ចេតនា ។
ឆ្នាំមមី៖ ការងារ រវល់ច្រើន ធ្វើឲ្យអ្នកនឿយហត់ល្ហិតល្ហៃ ។ លុយកាក់ ល្អប្រសើរ ប្រភពចំណូលកើនឡើង ។ មនោសញ្ចេតនា មានឱកាសរកឃើញមនុស្សដែលខ្លួនពេញចិត្ត ។
ឆ្នាំមមែ៖ ការងារ មិនត្រូវប្រឹងប្រែងហួសកម្លាំង ប្រយ័ត្នមានបញ្ហាសុខភាព ។ លុយកាក់ មិនល្អ ចំណូលតិច ចំណាយច្រើន ។ មនោសញ្ចេតនា រីករាយសុភមង្គល ។
ឆ្នាំវក ៖ ការងារ ត្រូវចេះសម្របសម្រួល និងបង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារ ។ លុយកាក់ ធម្មតា មិនមានបញ្ហាប្រឈមជាមួយអ្នករួមការងារគួរឲ្យបារម្ភ ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងក្តីស្រមៃ ។
ឆ្នាំរកា ៖ ការងារ មុនសម្រេចធ្វើអ្វីត្រូវពិភាក្សាជាមួយមនុស្សជុំវិញខ្លួនមិនត្រូវអត្តនោម័ត ។ លុយកាក់ ធូរធារ ចំណូលកើនឡើងច្រើន ។ មនោសញ្ចេតនា ត្រូវមានភាពស្មោះត្រង់ កុំត្រចៀកស្រាលស្តាប់សម្តីអ្នកដទៃ ។
ឆ្នាំចរ ៖ ការងារ ប្រយ័ត្នកើតមានកំហុសក្នុងការងារ ។ លុយកាក់ ជាថ្ងៃមិនល្អសម្រាប់ការវិនិយោគរកស៊ី ។ មនោសញ្ចេតនាគួរមានភាពជឿជាក់លើគ្នាក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំកុរ ៖ ការងារ លេចចេញឱកាសល្អៗច្រើននៅចំពោះមុខ ត្រូវចាប់យកឲ្យទាន់ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើន ។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ ៕