កូនស្រីអាយុ ៤ឆ្នាំ មាននិស្ស័យប៉ិន-ងខ្លាំងណាស់ បើមិនទៅអង្វរទេ នឹងនៅតែ-ងបែបនោះ ហើយទៅពួននៅឯជ្រុងបន្ទប់ ឬអង្គុយផ្អែកនឹងទ្វារ រហូតដល់គេងលក់តែម្តងក៏មាន។ ដូច្នេះតើគួរអង្វរកូន ឬបង្ហាត់បង្រៀនបែបណា ដើម្បីកុំឱ្យកូនមាននិស្ស័យមិនល្អនេះ?
ក្មេងវ័យ ៤ឆ្នាំប៉ិន-ងបែបនេះ គឺដោយសារតែគេត្រូវការការយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួន។ ក្មេងវ័យនេះ តាមវិវឌ្ឍនាការ គេចាប់ផ្តើមត្រូវការការទទួលស្គាល់ពីមនុស្សជិតដិតក្បែរខ្លួនថា គេគឺជាមនុស្សពិសេស ហើយការយល់ដឹងពីហេតុផល ក៏មិនទាន់មានច្រើននៅឡើយដែរ ព្រោះគេនៅប្រកាន់ថា ខ្លួនគេគឺជាចំណុចកណ្តាលដែលអ្នកណាៗក៏ត្រូវតែយកចិត្តទុកដាក់នឹងគេដែរ។ គេងង៉ក់ ឬឌឺរឹងខ្លះ គឺដើម្បីពិសោធសេចក្តីស្រឡាញ់ថា តើប៉ា និងម៉ាក់ស្រឡាញ់គេប៉ុនណា? ដូច្នេះវិធីងាយៗក្នុងការកែសម្រួលទង្វើរបស់កូនតូចសែន-ងង៉ក់នេះ គឺលោកឪពុក អ្នកម្តាយត្រូវតែធ្វើធម្មតា កុំប្រើអារម្មណ៍ ឬជ្រួលច្របល់នៅពេលនោះ រង់ចាំរហូតទាល់តែកូនមានអារម្មណ៍ល្អឡើងវិញ សឹមចូលទៅនិយាយជាមួយ សាកសួរពីមូលហេតុ និងតម្រូវការ។ អាចប្រើពាក្យសម្ដីក្នុងលក្ខណៈថា “ចង់កូនមហាសែន-ងយ៉ាងណា ក៏ម៉ាក់ស្រឡាញ់ ចង់កូនឌឺ ក៏ម៉ាក់ស្រឡាញ់” និយាយឱ្យកូនជឿជាក់លើក្តីស្រឡាញ់ និងកុំភ្លេចឱបកូនឱ្យបានញឹកញាប់ផង ជាពិសេសពេលដែលកូន-ង មិនគួរនិយាយថា “ម៉ាក់នឹងឈប់ស្រឡាញ់ហើយ” នោះឡើយ ព្រោះនឹងធ្វើឱ្យកូនមានអារម្មណ៍តតាំង។
ក្មេងក្នុងវ័យនេះ តែងតែព្រមធ្វើតាមពាក្យណែនាំគ្រប់យ៉ាងជាមួយមនុស្សដែលគេជឿទុកចិត្ត និងប្រាកដក្នុងចិត្តថា ស្រឡាញ់រូបគេ។ យើងដឹងថា លោកឪពុក អ្នកម្តាយស្រឡាញ់កូនគ្រប់គ្នា តែសម្រាប់ក្រុមគ្រួសារខ្លះ ដែលមានកូនច្រើនជាង ១នាក់នោះ កូនគ្រាន់តែអាចនឹងពិសោធសេចក្តីស្រឡាញ់របស់ឪពុកម្តាយប៉ុណ្ណោះ ដូច្នេះការបង្ហាញសេចក្តីស្រឡាញ់ទៅកូនវិញ តាមរយៈការឱបរឹត និងការពោលពាក្យសរសើរ សម្រាប់កូនក្នុងវ័យនេះ ប្រាកដជាល្អជាងការប្រើពាក្យសម្ដី និងនៅពេលកូនច្បាស់ប្រាកដក្នុងចិត្តថា ទោះជាគេសែន-ងង៉ក់ ឬធ្វើខុសក៏ដោយ ម៉ាក់អាចនឹងស្តីបន្ទោសមែន តែម៉ាក់ក៏ស្រឡាញ់ និងអត់ទោសឱ្យជានិច្ច នោះទង្វើល្អៗ ក៏នឹងកើតឡើងជាមួយកូនមិនខាន៕