នេះជាករណីកូនភ្លោះ ៣ ដោយធម្មជាតិពុំមានអន្តរាគមន៍របស់បច្ចេកវិទ្យានៅប្រទេសអង់គ្លេស ករណីបែបនេះមានតែ ១/២០០លានប៉ុណ្ណោះ លើពិភពលោក ។
នាង Sian Williams អាយុ ៣១ឆ្នាំ រស់នៅ South Wales ពិតជាមានការរីករាយយ៉ាងខ្លាំងជាមួយនឹងស្វាមី វ័យ ២៦ឆ្នាំ ឈ្មោះ Aaron Palfrey របស់ខ្លួន ខណៈពេលដឹងថា គភ៌ដែលនាងកំពុងមានគឺជាទារកដល់ទៅ ៣នាក់ ។ ទារិកាទាំង ៣នាក់នេះ ត្រូវបានបង្កើតដោយការវះកាត់ នៅខែឧសភា ឆ្នាំទៅមិញ ។ ពួកគេបានដាក់ឈ្មោះពួកគេទាំងបីថា Jorgie, Belle និង Olivia ។
ទារិការទាំងបី កាន់តែធំកាន់តែដូចគ្នាឡើង ធ្វើឲ្យពួកគេទាំងពីរយកថ្នាំក្រចក មកលាបក្រចកជើង Jorgie ពណ៌ស្វាយ Bell ពណ៌ផ្កាឈូក ហើយនឹង Olivia ពណ៌លឿង៕ ចន្ទ្រា