Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ បង្ហាត់ជំនាញចាំបាច់ខ្លះៗដល់កូន មុនចូលរៀន

បន្ទាប់ពីកូនតូចបានរៀនយល់ដឹងខ្លះៗជាបន្តបន្ទាប់ ក្នុងអំឡុងពេលដែលគេមានអាយុ ១ឆ្នាំដំបូងរួចហើយ ពេលឆ្លងចូលដល់ឆ្នាំទី២ ទី៣ ដែលអាចនិយាយបានថា ជាអំឡុងពេលនៃការសន្សំចំណេះដឹងផ្សេងៗ និងរំលាយចំណេះដឹងទាំងនោះ ឱ្យចូលជាមួយនឹងសមត្ថភាពរបស់ខ្លួន ដែលនឹងបង្កឱ្យកើតជាជំនាញផ្សេងៗ ដែលចាំបាច់ត្រូវប្រើ នៅពេលចូលសាលារៀនលើកដំបូងបំផុតក្នុងជីវិតរបស់គេ។

        នៅក្នុងវ័យនេះ គឺជារយ:ពេលមួយសំខាន់ណាស់ ដែលអ្នកម្តាយត្រូវបង្ហាត់បង្រៀនរឿងជាច្រើនដល់កូនតូច ជាពិសេសបំផុតជំនាញផ្សេងៗ ដែលត្រូវប្រើពេលនៅក្នុងសាលា...តើមានអ្វីខ្លះនោះ សូមតាមដានស្ដាប់ដូចតទៅ...

-ការចែករំលែក
បង្ហាត់បង្រៀនកូនអំពីជំនាញនេះ ដើម្បីឱ្យកូនបានដឹង និងស្គាល់ពីភាពមានទឹកចិត្ត និងចេះចែករំលែកការលេង ជាមួយមិត្តភក្តិយ៉ាងមានសេចក្តីសុខ និងប្រកបដោយសុវត្តិភាព ពេលនៅក្នុងសាលា។

-ចេះជួយខ្លួនឯង
ជាជំនាញដែលអ្នកម្ដាយចាំបាច់ត្រូវតែបង្ហាត់បង្ហាញដល់កូនតូច មុនពេលចូលសាលាមត្តេយ្យ ដូចជា ការចេះស្លៀកពាក់ខោអាវ ពាក់ស្រោមជើង និងស្បែកជើង រៀបចំកាតាបរៀនដោយខ្លួនឯង ជាដើម។

-ការធ្វើតាមបញ្ជាស្រួលៗរបស់អ្នកគ្រូ
បង្ហាត់ជាមុន ឱ្យកូនចេះស្ដាប់បង្គាប់ និងស្ដាប់អ្នកគ្រូបង្រៀន ឬបង្គាប់ឱ្យធ្វើអ្វីមួយ ដូចជាយកសៀវភៅកិច្ចការផ្ទះ ទៅដាក់លើតុ ឱ្យអ្នកគ្រូពិនិត្យមើល និងប្រមូលសៀវភៅមកដាក់ចូលកាបូបវិញ ជាដើម។ល។

-ការទំនាក់ទំនង និងចេះឆ្លើយតបជាមួយពួកម៉ាក
អ្នកម្ដាយគួរបង្ហាត់កូនឱ្យចេះស្ដាប់ និងឆ្លើយតប ពេលមានសិស្សផ្សេងមកនិយាយជាមួយ ដើម្បីមិត្តភាព និងការទំនាក់ទំនងដ៏ល្អរបស់កូន និងមិត្តភក្តិក្នុងថ្នាក់។

-ការសម្របខ្លួន
បង្រៀនឱ្យកូនតូចជាទីស្រឡាញ់ ចេះសម្របខ្លួន ដែលអាចនឹងធ្វើឱ្យកូនចេះនៅជាមួយសាច់ញាតិ ឬអ្នកមើលថែទាំរូបគេ បានដោយមិនស្រែកយំ ក្នុងអំឡុងពេលដែលមិនមានអ្នកម្តាយនៅក្បែរ

ហើយនិង…
-ចេះថែទាំ និងសម្អាតរាងកាយខ្លួនឯងបាន ដូចជាចេះដុសសម្អាតធ្មេញ លាងដៃនឹងសាប៊ូ ដោយខ្លួនឯងជាដើម

-ចេះប្រាប់អ្នកគ្រូ ពេលចង់ចូលបន្ទប់ទឹក ឬចង់បត់ជើងធំ

-ចេះប្រាប់ឈ្មោះពិត និងឈ្មោះលេង របស់ខ្លួនឯងបាន រួមទាំងឈ្មោះរបស់ឪពុកម្តាយទៀតផង
-អាចអង្គុយធ្វើកិច្ចការផ្ទះយ៉ាងស្ងាត់ស្ងៀម បានច្រើននាទី។

ជំនាញទាំងអស់ខាងលើនេះ គឺជាអ្វីដែលអ្នកម្តាយត្រូវបង្ហាត់ឱ្យកូនចេះ និងដឹង តាំងពីពេលនៅផ្ទះឱ្យហើយ ដោយត្រូវចាប់ផ្តើមបង្ហាត់ម្តងបន្តិចៗ ប្រមាណជា ៣-៤ខែ មុនពេលដែលកូនត្រូវចូលសាលារៀន ដើម្បីពេលដល់ថ្ងៃដែលកូនចូលរៀនមែនទែន កូននឹងបានដើរចូលសាលាយ៉ាងពើងទ្រូង និងជឿជាក់លើខ្លួនឯងយ៉ាងខ្លាំងថា ច្បាស់ជាគ្មានបញ្ហាអ្វីទាំងអស់៕

Young mum and daughter packing backpack for the school
Some Year One pupils trying to make friends during the first day of school. Picby: CHAN BOON KAI/The Star/2 January 2018.
×