១. សាលារៀនមួយសិស្សប្រុសមិនអនុញ្ញាតឲ្យស្លៀកខោខ្លី ទោះបីអាកាសធាតុក្តៅស្អុះស្អាប់យ៉ាងណាក៏ដោយ ។ ខណៈពេលនោះសិស្សស្រីបែរជាអាចស្លៀកសំពត់ខ្លីបាន ដូច្នេះ ក្មេងប្រុសទាំងនោះ បាននាំគ្នាស្លៀកសំពត់ខ្លី ហើយនិយាយថា ៖ វារហើយស្រួលជាងយើងស្លៀកខោខ្លីទៅទៀត ។
២.នៅអន្ទេវាសិកដ្ឋាន សកលវិទ្យាល័យមួយ មិនអនុញ្ញាតឲ្យសិស្សប្រុសចូលបន្ទប់សិស្សស្រី ឬសិស្សស្រីចូលមកបន្ទប់សិស្សប្រុស ។ ដំណោះស្រាយរបស់គូស្នេហ៍និស្សិតពីររូបនេះពិតជាអស់ទាស់ ។
៣.រថភ្លើងក្នុងទីក្រុងអនុញ្ញាតឲ្យយកសត្វចិញ្ចឹមដែលមិនមែនស្ថិតនៅក្នុងឧបករណ៍ទុកដាក់វា ។ អត់អីទេ បើចង់បែបនេះ បានតើ!។
៤.ប៉ូលិសហាមឃាត់មិនឲ្យផឹកស៊ីនៅចិញ្ចើមថ្នល់ ។ ប៉ុន្តែពុំមានបំរាមហាមមិនឲ្យពួកគេអង្គុយលើឡានដែលចតលើចិញ្ចើមថ្នល់ រួចផឹកស៊ីសប្បាយបានឯណា ។
៥.គ្រូបង្រៀនម្នាក់ដាក់ពិន័យឲ្យសិស្សត្រូវសរសេរសំបុត្រមួយឲ្យម្តាយ ទើបអាចសម្រាកបរិភោគបាយបាន ។ ក្មេងនោះសរសេរថា ៖ ជូនអ្នកម្តាយ !
អ្នកគ្រូឲ្យកូនសរសេរសំបុត្រនេះរួចទើបអាចបរិភោគបាយបាន ស្រឡាញ់ម៉ែ! Josh ។
៦.បំរាមបិទជញ្ជាំងសរសេរថា ៖ “ប្រសិនបើអ្នកចង់អង្គុយទីនេះបំបៅកូន ត្រូវប្រយ័ត្នប្រយែងធ្វើការបិទបាំង” ។ ម្តាយម្នាក់ក្នុងរូបខាងក្រោម ពិតជាគោរព និងអនុវត្តឥតខ្ចោះ ។
៧.បុរសម្នាក់នេះ រងការហាមឃាត់មិនឲ្យចូលពហុកីឡដ្ឋាន ។ ប៉ុន្តែសុំទោសធ្វើបែបខ្ញុំនេះមាននរណាហាមបាន ។
៨.ម្តាយរបស់ក្មេងតូចនេះ ហាមកូនមិនឲ្យយកចំណីទៅស៊ីនៅបន្ទប់ទទួលភ្ញៀវ ហើយមិនឲ្យយកអាយផេតចូលទៅក្នុងបន្ទប់បាយ ។ កូនក្មេងដ៏អស្ចារ្យម្នាក់នេះ វាបានបញ្ចៀសបំរាមពីរប្រការខាងលើយ៉ាងងាយ ។
៩.វេជ្ជបណ្ឌិតផ្តាំថា មិនត្រូវយកអ្វីដាក់លើខ្ទង់ច្រមុះមួយថ្ងៃក្រោយការវះកាត់ តើបុរសនេះគាត់ចង់ពាក់វ៉ែនតា ត្រូវធ្វើបែបណាទើបបាន ? ចម្លើយស្ថិតក្នុងរូប ។ (នៅមានត)