ស្ត្រីវ័យ ៨៣ឆ្នាំម្នាក់ នៅក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិច ត្រូវបានប៉ូលីសចាប់ខ្លួន និងរងការចោទប្រកាន់ពីបទ បង្ហាត់ឆ្មាឲ្យលួចរបស់មានតម្លៃពីផ្ទះអ្នកជិតខាង។ នេះបើតាមការចេញផ្សាយរបស់ World News Daily Report កាលពីពេលថ្មីៗនេះ។
ប៉ូលិសក្នុងទីក្រុង Columbus រដ្ឋ Ohio បានចាប់ផ្តើមធ្វើការស៊ើបអង្កេត លើស្ត្រីវ័យចំណាស់ឈ្មោះ Ruth Gregson និងឆ្មាចំនួន ៦៥ក្បាលរបស់គាត់ បន្ទាប់ពីអ្នកជិតខាងរាយការណ៍ថា ពួកគេបាត់របស់មានតម្លៃតូចៗជាច្រើន។
អ្នកជិតខាងជាច្រើន បានបញ្ជាក់ថា គេបានសម្គាល់ឃើញថា ពួកគេបាត់របស់ភ្លឺៗមានតម្លៃ ដូចជាគ្រឿងអលង្ការជាដើម បន្ទាប់ពីឆ្មារបស់ស្ត្រីវ័យចំណាស់ខាងលើ មកលេងផ្ទះរបស់ពួកគេ។
ទោះយ៉ាងណា ក្រោយពេលប៉ូលីសបានចាប់ផ្តើមធ្វើការស៊ើបអង្កេត ពួកគេបានកំណត់ថា ឆ្មាជាច្រើនបានមកលេងផ្ទះអ្នកជិតខាងរបស់ស្ត្រីខាងលើ និងបាននាំយករបស់តូចៗដែលភ្លឺៗត្រឡប់ទៅផ្ទះពួកវាវិញ។
ប៉ូលិសក៏បានធ្វើការឆែកឆេរផ្ទះរបស់អ្នកស្រី Ruth Gregson និងបានរកឃើញគ្រឿងអលង្ការ និងរបស់មានតម្លៃផ្សេងៗទៀតដែលមានតម្លៃជាទឹកប្រាក់ ៦៥០.០០០ដុល្លាអាមេរិច។
ប៉ូលិសបញ្ជាក់ទៀតថា ស្ត្រីខាងលើបានសារភាពថា គាត់ពិតជាបានបង្វិតឆ្មាគាត់ឲ្យចេះលួច ដោយនិយាយថា ពួកឆ្មាទាំងនោះ ត្រូវតែធ្វើអ្វីមួយដើម្បីការរស់នៅរបស់ពួកគេ។
ប៉ូលិសបញ្ជាក់ទៀតថា ឆ្មាទាំងអស់របស់អ្នកស្រី Ruth Gregson ប្រហែលជាបានលួចរបស់ មានតម្លៃពី ផ្ទះចំនួនច្រើនជាង ៥.០០០ផ្ទះ នៅក្នុងតំបន់ដែលពួកគេរស់នៅ៕ សុភ័ក្ត្រ