កាលពីសប្តាហ៍មុននេះ ក្នុងការប្រលងស្ទូចត្រីនៅទន្លេ Citarum ទីក្រុង Bandung ប្រទេសឥណ្ឌូណេស៊ី បេក្ខជនម្នាក់ឈ្មោះ Safari ស្ទូចមិនជាប់ត្រីបែរជាជាប់សាកសពមនុស្សទៅវិញ ដំបូងឡើយ Safari ពិតជាត្រេកអរពេលដងសន្ទូចរបស់ខ្លួនទាញមកធ្ងន់ៗ ហើយគិតថាខ្លួនប្រាកដជាទទួលបានជោគជ័យជាមួយប្រាក់រង្វាន់សន្ធឹកសន្ធាប់ផងដែរ ។
ប៉ុន្តែបន្ទាប់ពីប្រឹងទាញមួយសន្ទុះមក ស្រាប់តែនៅពីមុខលោក បានលេចឡើងនូវខ្នងសាកសពមនុស្សម្នាក់ ។
មិនថាតែ Safari ទេសូម្បីអ្នកនៅជុំវិញនោះមានការតក់ស្លុតយ៉ាងខ្លាំង ហើយនាំគ្នាចុចទូរស័ព្ទហៅប៉ូលិស ។
ភ្លាមៗនោះប៉ូលិសក៏បានមកដល់ ហើយហ៊ុមព័ទ្ធកន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច្ច័យ ។