កាសែត The Straits Times បានរាយការណ៍ថាយន្តហោះ របស់លោកប្រធានាធិបតីអាមេរិក Donald Trump បានចុះចតនៅឯមូលដ្ឋានទ័ពអាកាស Paya Lebar របស់ប្រទេសសិង្ហបុរីនៅវេលាម៉ោងប្រហែល 20 និង 20 នាទី (ម៉ោងក្នុងស្រុក) ។
រដ្ឋមន្ត្រីការបរទេសសឹង្ហបូរី Vivian Balakrishnan កំពុងស្ថិតនៅព្រលានយន្តហោះដើម្បីទទួលប្រធានាធិបតីអាមេរិក ។
កាលពីប៉ុន្មានម៉ោងមុន Balakrishnan បានទៅដល់អាកាសយានដ្ឋាន Changi ដើម្បីស្វាគមន៍មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន។
ដូចដែលបានគ្រោងទុកគណៈប្រតិភូរបស់ Trump នឹងធ្វើដំណើរទៅកាន់សណ្ឋាគារ Shangri-La សម្រាប់សម្រាក។ នាយករដ្ឋមន្ត្រីលីសៀនឡុង នឹងជួបជាមួយលោក Trump នៅថ្ងៃទី 11 ខែមិថុនា។
លោកប្រធានាធិបតីអាមេរិក Donald Trumpនិងប្រធានkim នឹងជួបគ្នានៅម៉ោង 9 ព្រឹកថ្ងៃទី 12 ខែមិថុនាវេលាម៉ោង 8 ព្រឹក (EST) នៅឯសណ្ឋាគារ Capella នៅលើកោះ Sentosa ៕ សូយន