នៅថ្ងៃទី ៩ ខែមិថុនា ស្ត្រីជាង ២.៥០០នាក់ បានបំបែកឯកតទគ្គកម្មហ្គីណេស ក្រោយពេលគេជម្រុះសម្លៀកបំពាក់ចោល ងូតទឹកសមុទ្រនៅតំបន់សមុទ្រដាច់ស្រយាលមួយនៅ Ireland នេះជាព្រឹត្តិការណ៍លើកទី ៦ ហើយ ដែលគេហៅថា “ស្រាត និងងូតទឹក” ដែលរៀបចំឡើងដោយអ្នកស្រី Deirdre Featherstone ដែលជាអ្នកជំងឺម្នាក់យកជោគជ័យបានលើជំងឺមហារីកដោះ ។ ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ខាងលើគឺដើម្បីប្រមូលមូនិធិឲ្យ Aoibheann’s Pink Tie ដែលជាអង្គការសប្បុរធម៌សម្រាប់ជួយដល់ក្មេងៗមានវាសនាអាក្រក់កើតជំងឺមហារីក នៅ Ireland ។
តាមកាសែត Independent ស្ត្រីដែលចូលរួមក្នុងព្រឹត្តិការណ៍នេះរួមមានអ្នកជំងឺមហារីក អ្នកដែលបានហែលឆ្លងកាត់ឬរងឥទ្ធិពលជំងឺដ៏កាចសាហាវនេះ ។
កាលពីដំបូងឡើយ ព្រឹត្តិការណ៍នេះមានមនុស្សចូលរួមតែ ៦០ នាក់ ប៉ុណ្ណោះ ហើយបានកើនឡើងដល់ទៅ ២០០ នាក់ កាលពីឆ្នាំទៅម៉ិញ ។ នៅឆ្នាំបានកើនដល់ទៅជាង ២.៥០០ នាក់ ៕ ចន្ទ្រា