ប្តីប្រពន្ធមួយគូ ត្រូវបានគេប្រញាប់ដឹងទៅពេទ្យជាបន្ទាន់ទាំងយប់ ក្រោយពេលខាងប្រុសជាប់ក្បាល ក្នុងប្រដាប់ភេទរបស់ប្រពន្ធគាត់ ដោយសារតែប្រើក្បាច់រួមភេទចម្លែកពេក។
លោក Tom និងប្រពន្ធរបស់គាត់ឈ្មោះ Janis Morrison ជាប្តីប្រពន្ធវ័យក្មេងរស់នៅក្នុងទីក្រុង Greensboro នៃរដ្ឋ Alabama សហរដ្ឋអាមេរិច។ ពួកគេបានហៅទូរស័ព្ទសុំជំនួញសង្គ្រោះបន្ទាន់ នៅម៉ោង ១០យប់។
អ្នកស្រី Samantha Irving ដែលជាអ្នកលើកទូរស័ព្ទ បាននិយាយថាគាត់ដំបូងគិតថា វាគ្រាន់តែជារឿងលេងសើចប៉ុណ្ណោះ នៅពេលមានស្ត្រីម្នាក់តេមកប្រាប់ថា ប្តីគាត់ជាប់ក្បាលក្នុងប្រដាប់ភេទគាត់។
អ្នកស្រី Samantha Irving និយាយថា “មានស្ត្រីម្នាក់តេមកប្រាប់ថា ប្តីនាងបានធ្លាក់ និងជាប់ក្បាលក្នុងប្រហោងប្រដាប់ភេទរបស់គាត់។ ខ្ញុំពិតជាគិតថា នេះជាការតេមកលេងសើចប៉ុណ្ណោះ”។ នេះបើតាមការចេញផ្សាយរបស់ World News Daily Report។
ទោះគិតថាជាការតេមកលេងសើច អ្នកស្រីបានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ទៅទីនោះ ហើយពេទ្យទាហានបានឃើញថា ពិតជាមានរឿងនោះពិតប្រាកដមែន។
ពេទ្យទាហារម្នាក់ឈ្មោះ Bill Austin ដែលបានទៅសង្គ្រោះប្តីប្រពន្ធនោះ បានអះអាងថា ជនរងគ្រោះកំពុងតែដេកទាំងអាក្រាតកាយនៅលើគ្រែ និងមានឈាមជាច្រើន។
លោកបញ្ជាក់ថា “ស្ត្រីជាប្រពន្ធយំយ៉ាងខ្លាំង នៅពេលដែលខាងប្តីនាងកំរើក ប៉ុន្តែមុខពាក់កណ្តាលរបស់បុរសនោះជាប់នៅក្នុងប្រហោងប្រដាប់ភេទប្រពន្ធគាត់”។ ពួកគេត្រូវបានដឹងទៅសង្គ្រោះនៅមន្ទីរពេទ្យ។
វេជ្ជបណ្ឌិតបញ្ជាក់ថា រឿងរបស់ប្តីប្រពន្ធវ័យក្មេងមួយគូនោះពិតជារឿងកំរណាស់៕ សុភ័ក្ត្រ