ឆ្នាំជូត ៖ ការងារ មិនអំណោយផលល្អ ជួបរឿងរំខានច្រើន ។ លុយកាក់ ត្រូវសន្សំសំចៃក្នុងការចាយវាយ ព្រោះចំណូលមិនស្ថិរភាព ។ មនោសញ្ចេតនា ប្រយ័ត្នប្រយែងពាក្យសម្តីកុំឲ្យប៉ះទង្គិចផ្លូវចិត្តមនុស្សដែលអ្នកស្រឡាញ់។
ឆ្នាំឆ្លូវ ៖ ការងារ មិនស្ថិរភាពអាចត្រូវផ្លាស់ប្តូរកន្លែងថ្មី ។ លុយកាក់ មិនល្អ មានសម្ពាធហិរញ្ញវត្ថុ ។ មនោសញ្ចេតនា កើតមានទំនាស់ពាក្យសម្តីជាមួយគូស្នេហ៍ ។
ឆ្នាំខាល ៖ ការងារ ប្រយ័ត្នបញ្ចៀសកុំឲ្យកើតមានកំហុសក្នុងថ្ងៃនេះ ។ លុយកាក់ គួរថ្លឹងថ្លែងឲ្យម៉ត់ចត់មុនពេលធ្វើការសម្រេចចិត្តវិនិយោគ ។ មនោសញ្ចេតនា មិនល្អ មានរឿងរកាំរកូសនឹងគ្នា។
ឆ្នាំថោះ ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូនតាមផែនការ ។ លុយកាក់ ទទួលបានប្រាក់ចំណេញច្រើនពីការវិនិយោគដ៏ជោគជ័យ ។ មនោសញ្ចេតនា ជាថ្ងៃដ៏សក្តិសមសម្រាប់ការបង្ហាញមនោសញ្ចេតនាចំពោះមនុស្សដែលអ្នកពេញចិត្ត ។
ឆ្នាំរោង ៖ ការងារ ប្រយ័ត្នពាក្យសម្តីថ្ងៃនេះអាចនឹងកើតមានរឿងឈ្លោះប្រកែកក្នុងការងារ ។ លុយកាក់ ទុកដាក់ប្រាក់កាក់ ទ្រព្យមានតម្លៃឲ្យបានល្អបញ្ចៀសត្រូវបាត់បង់ ។ មនោសញ្ចេតនា គួរប្រើសម្តីទន់ភ្លន់ជាមួយគូស្នេហ៍ ទោះមានរឿងអ្វីក៏ដោយ ។
ឆ្នាំម្សាញ់ ៖ ការងារ ត្រូវចេះអធ្យាស្រ័យ និងប្រឹងប្រែងរៀនសូត្របន្ថែមពីអ្នករួមការងារចាស់ៗ ។ លុយកាក់ ជាថ្ងៃមិនល្អសម្រាប់ការសម្រេចចិត្តធំៗពាក់ព័ន្ធដល់ហិរញ្ញវត្ថុ ។ មនោសញ្ចេតនាគួរមានពិធីទទួលទានអាហារតែ២នាក់ ដើម្បីដុតកម្តៅមនោសញ្ចេតនាឲ្យកាន់តែរឹងមាំ ។
ឆ្នាំមមី ៖ ការងារ រវល់ច្រើនធ្វើឲ្យអ្នកនឿយហត់ខ្លាំង ត្រូវប្រយ័ត្នថែរក្សាសុខភាព ។ លុយកាក់ ល្អប្រសើរ ប្រភពចំណូលកើនឡើង ។ មនោសញ្ចេតនា មានឱកាសរកឃើញមនុស្សដែលអ្នកស្រឡាញ់ ។
ឆ្នាំមមែ ៖ ការងារ មិនត្រូវធ្វើការហួសកម្លាំង គួរធ្វើដោយសន្សឹមៗ ។ លុយកាក់ ថ្ងៃនេះចំណូលតិច តែត្រូវចំណាយច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំវក ៖ ការងារ គួរសម្របសម្រួលឲ្យបានល្អជាមួយអ្នករួមការងារ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធម្មតា ពុំមានអ្វីប្រសើរឡើងជាងមុន ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ។
ឆ្នាំរកា ៖ ការងារ មុនសម្រេចកិច្ចការអ្វីគួរពិភាក្សាជាមួយអ្នកនៅជុំវិញ ។ លុយកាក់ ទទួលបានចំណូលច្រើនពីខ្ទង់វិនិយោគដ៏សមស្របមុននេះ ។ មនោសញ្ចេតនា ត្រូវរក្សាភាពស្មោះត្រង់ក្នុងរឿងមនោសញ្ចេតនាទើបអ្នកមិនជួបការឈឺចាប់ ។
ឆ្នាំចរ ៖ ការងារ ប្រយ័ត្នកុំឲ្យកើតមានកំហុសក្នុងការងារ ព្រោះជាថ្ងៃមិនសូវល្អសម្រាប់អ្នក ។ លុយកាក់ មិនល្អ មិនមែនជាថ្ងៃសំណាងល្អក្នុងការរកចំណូល ។ មនោសញ្ចេតនា គួរមានភាពជឿជាក់ចំពោះគ្នាទៅវិញទៅមក ។
ឆ្នាំកុរ ៖ ការងារ ត្រូវចេះក្តាប់ឱកាសល្អៗនៅចំពោះមុខ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើន ។ មនោសញ្ចេតនា គួរពេញចិត្តនឹងសុភមង្គលក្នុងជីវិតបច្ចុប្បន្ន កុំប្រាថ្នាអ្វីខ្ពស់ពេក៕