Penelope ដែលសព្វថ្ងៃកំពុងរស់នៅ និងរៀនសូត្រនៅសកលវិទ្យាល័យប៉ារីស ប្រទេសបារាំង ។ ដោយសារមានផ្ទៃមុខស្រស់ស្អាត ព្រមទាំងរាងស្វែល នាងត្រូវបានក្រុមហ៊ុនជាច្រើន អញ្ជើញឲ្យធ្វើជាអ្នកបង្ហាញសម្លៀកបំពាក់ក្នុងរបស់នារី ប៉ុន្តែគ្រួសាររបស់នាងមិនយល់ព្រមឲ្យធ្វើការងារនេះទេ ។ ស្រីស្អាតរូបនេះឲ្យដឹងថា គ្រួសាររបស់នាងពិតជាតឹងរឹង ហើយពិបាកយល់ សូម្បីតែការដែលនាងចង់បានមិត្តប្រុសក៏ត្រូវម្តាយឪពុកយល់ព្រមដែរ ព្រោះតែពួកគាត់ចង់ឲ្យនាងប្រមូលផ្តុំក្នុងការរៀនសូត្រប៉ុណ្ណោះ ។
នាងត្រូវដើរតួជាកូនស្រីម្នាក់ដែលស្តាប់បង្គាប់ជានិច្ចខណៈពេលដែលបងប្រុសរបស់នាងមានសេរីភាពធ្វើនូវអ្វីដែលគេចង់ ។
Penelope មានអារម្មណ៍ថា គ្មានយុត្តិធម៌ ហើយនឹងធុញទ្រាន់ ហេតុនេះនាងបានគិតដល់ផែនការលក់ “ព្រហ្មចារីយ៍” ដើម្បីរកបានលុយមួយចំនួន រួចធ្វើដំណើរទៅទីកន្លែងណាដែលនាងចង់ ។
ស្រីស្អាតចាត់ទុកថា ដំណើរដើរជុំវិញពិភពលោកវានឹងជួយឲ្យនាងយល់ដឹងបានរឿងរ៉ាវច្រើន ដែលវាជួយឲ្យនាងមានជម្រើសត្រឹមត្រូវសម្រាប់ជីវិតខ្លួននាថ្ងៃអនាគត ។ Penelope បានចែករំលែកព័ត៌មាន និងរូបភាពឯកជនរបស់ខ្លួន អមដោយខ្លឹមសារផ្សព្វផ្សាយការលក់ “ព្រហ្មចារីយ៍” នៅខ្លឹប Pure Models ។
នាងមិនចង់ឲ្យគ្រួសារដឹង ព្រោះតែម្តាយឪពុកតឹងរ៉ឹងពេក ហេតុនេះក៏បានធ្វើឲ្យព្រាលផ្ទៃមុខរបស់ខ្លួន ។ យ៉ាងនេះក្តីក៏នៅមានសេដ្ឋីជាច្រើននាក់ ហ៊ានឲ្យតម្លៃយ៉ាងខ្ពស់ ដើម្បីជាថ្នូរនិងព្រហ្មចារីយ៍របស់នាង ។
ចុងក្រោយស្រីស្អាតរូបនេះ ក៏សម្រេចចិត្តលក់ភាពបរិសុទ្ធរបស់ខ្លួនឲ្យទៅមនុស្សវ័យចំណាស់ម្នាក់ ហើយក៏ជាអ្នកហ៊ានឲ្យតម្លៃខ្ពស់បំផុតគឺ ១.០០០.០០០ លានផោន (ជាង ១,៣លានដុល្លារ) ។ ដើម្បីមិនឲ្យខុសច្បាប់ Penelope នឹងត្រូវជួបជាមួយអ្នកទិញភាពបរិសុទ្ធរបស់នាងនៅអាល្លឺម៉ង់ ស្វីស និងហូឡង់ ៕