Sunday, September 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាកបាតក្រហម​ខេត្ត​ស្វាយរៀង នាំយក​អំណោយ​សង្គ្រោះបន្ទាន់​យក​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​ចំនួន​១៩​គ្រួសារ​

​ខេត្ត​ស្វាយរៀង ៖ ​នៅ​ថ្ងៃ​ចន្ទ ៦​កើត ខែ​បឋម​សា​ឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៨ លោកស្រី ពៅ សុភាព ហេរ​ញ្ញឹក​គណៈកម្មាធិកា​រ​សាខា បាន​ដឹកនាំ​ក្រុមការងារ​សាខា អនុសាខា នាំយក​អំណោយ​មនុស្សធម៌​សាខា​ទៅ​ចែក​ជូន​គ្រួសារ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃ​ទី ១៧ ខែ មិថុនា ឆ្នាំ ២០១៨ សរុប​ចំនួន ១៩ ខ្នង នៃ​គ្រួសារ​រងគ្រោះ នៅ​ស្រុក​កំពង់រោទិ៍ រលំ​ទាំងស្រុង ១០ ខ្នង ប៉ះពាល់ ១ ផ្នែក ៥ ខ្នង ក្នុង​ឃុំ ថ្មី ១០ ខ្នង ឃុំ​ត្នោត ១ ខ្នង ឃុំ​ខ្សែ​ត្រ ១ ខ្នង និង​ឃុំ ញ​រ ៣ ខ្នង នៅ​ស្រុក​ចន្ទ្រា រលំ​ទាំងស្រុង ៤ ខ្នង នៅ​ឃុំ មេស​ថ្ង​ក ៣ ខ្នង និង​នៅ​ឃុំ សំរោង ១ ខ្នង ។​

​នៅ​ថ្ងៃ​ដរ​ដែល​នោះ​ដែរ​ក្រុម​ការងារ​បាន​នាំយក​បច្ច័យ ទ័យ​ទាន​ចូលរួម​រំលែក​ទុក្ខ​ក្រុមគ្រួសារ​សព​ដែល​ក្រីក្រ ២ គ្រួសារ នៅ​ឃុំ​សំឡី ១ គ្រួសារ និង​នៅ​ឃុំ​ព្រៃធំ ១ គ្រួសារ ។​

ឆ្លើយតប​ទៅនឹង​ស្ថានភាព​នេះ​លោកស្រី ពៅ សុភាព តំណាង​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​សំដែង​នូវ​ការអាណិតអាសូរ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយ​បាន​ខិតខំ​ប្រកប របរ​រកស៊ី​ចិញ្ចឹម​ជីវិត​មាន​ជីវភាព នឹង​ផ្ទះសំបែង​រស់នៅ​សមរម្យ តែ​មួយ​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​បណ្តាល​ឲ្យ​ខ្យល់​កន្ត្រាក់​បំផ្លាញ ខូច ខាត បែក​បាត់​ផ្ទះ​ស​ប្បែង​គួរឲ្យ​សោកស្តាយ ដែល​នេះ​ជា​បាតុភូត​ធម្មជាតិ​ដែល​យើង​នឹកស្មាន​មិន​ដល់ ។

​លោកស្រី​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅពេល​មាន​ភ្លៀង ខ្យល់​បក់បោក​ខ្លាំង​ត្រូវ​រក​កន្លែង​ដែល​មាន​សុវត្ថិភាព​ជៀសវាង​មាន​គ្រោះថ្នាក់​ជា​យថាហេតុ ។

​អំណោយ​ដែល​បាន​ចែក​ជូន​ដល់​គ្រួសារ​រងគ្រោះ​ទាំងស្រុង ១៤ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​ក្រ កៅស៊ូ​តង់ ១ ធុង​ទឹក​ជ័រ ១ ឆ្នាំងបាយ សម្ល ២ កន្ទេល​បត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រី ខ ១០ កំប៉ុង ឃី​ត ១ កញ្ចប់​មាន មុង ១ ភួយ ១ មុង ១ ក្រ​ម៉ា ១ សារុង ១ និង​ថវិកា ២០០,០០០ រៀល ។​

​គ្រួសារ​ប៉ះពាល់​តិចតួច ៥ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន ថវិកា ១០០,០០០ រៀល​សម្រាប់​ទិញ​សម្ភារ​ជួសជុលផ្ទះ​ឡើងវិញ ។ ​ចូល​បុណ្យ​គ្រួសារ​សព ២ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន ទេយ្យទាន ១ កញ្ចប់ អង្ករ ៥០ គ​.​ក្រ ទឹក​សុទ្ធ ១ កេស ទឹក​ផ្លែឈើ ១ កេស ថវិកា ១០០,០០០ រៀល ៕ ​វ៉ៃកូ​

spot_img
×