Sunday, September 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិដ្ឋភាពថ្ងៃទី២នៃព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គរវត្ត ដែលមានបងប្អូនអ្នកទេសចរជាតិ និងអន្តរជាតិ អញ្ជើញទស្សនាយ៉ាងច្រើនកុះករ

សៀមរាប ៖ ទិដ្ឋភាពថ្ងៃទី២នៃព្រឹត្តិការណ៍សមរាត្រី (Autumnal Equinox) នៅប្រាសាទអង្គរវត្ត ដែលមានបងប្អូនអ្នកទេសចរជាតិ និងអន្តរជាតិ អញ្ជើញទស្សនាយ៉ាងច្រើនកុះករ ទោះបីជាអាកាសធាតុមិនអំណោយផល ព្រះអាទិត្យមិនអាចបញ្ចេញរស្មីបានក៏ដោយក្តី ។ ព្រឹត្តិការណ៍សមរាត្រី នៅសល់មួយថ្ងៃទៀត នាថ្ងៃស្អែក ដោយសង្ឃឹមថាអាកាសធាតុនឹងអំណោយផលល្អជូនដល់អ្នកទេសច​រជាតិ និងអន្តរជាតិ ហើយនឹងមានការចូលរួមទស្សនាយ៉ាងច្រើនកុះករដូចថ្ងៃម្សិលមិញ និងថ្ងៃនេះ ។

គូសរំលេចផងដែរថា ព្រឹត្តិការណ៍អយន្តកាល ឬសមរាត្រីនេះ គឺព្រះអាទិត្យរះនៅចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ដែលក្នុងមួយឆ្នាំមានចំនួន ២ដង ដូចជា ៖ ទី១. សមរាត្រីរដូវប្រាំង (Vernal Equinox) ចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែមីនា និងទី២. សម​រាត្រី​រដូវវស្សា (Autumnal Equinox) ចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×