Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសុខភាពពិភពលោក ប្រកាសឱ្យការពារបន្ទាន់ចំពោះការស្លា.ប់កុមារដោយការប្រើថ្នាំក្អកប្រភេទទឹកស៊ីរ៉ូ

ភ្នំពេញ ៖ បន្ទាប់ពីការស្លា.ប់របស់កុមារបានកើនឡើងដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំក្អកប្រភេទទឹកស៊ីរ៉ូ កាលពីអំឡុងឆ្នាំ២០២២ ហើយកាន់តែផ្ទុះឡើងនៃការស្លាប់នេះមកដល់ដើមឆ្នាំ២០២៣ថែមទៀតនោះ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យមាន «សកម្មភាពជាបន្ទាន់ និងរួមគ្នា» ដើម្បីការពារកុមារពីការប្រើប្រាស់ថ្នាំប្រភេទទឹកស៉ីរ៉ូ។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថាក្នុងសេចក្តីថ្លែងការណ៍មួយរបស់ WHO កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានបង្ហាញថា នៅឆ្នាំ២០២២ មានកុមារជាង ៣០០នាក់ ដែលភាគច្រើនមានអាយុក្រោម ៥ឆ្នាំ នៅក្នុងប្រទេសហ្គាំប៊ី ឥណ្ឌូណេស៉ី និងអ៊ូសបេគីស្ថាន បានស្លាប់ដោយសារបញ្ហាតម្រងនោមស្រួចស្រាវហើយស្លាប់ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងថ្នាំដែលមានសារធាតុពុល។ ថ្នាំទាំងនោះ ជាប្រភេទទឹកសុីរ៉ូបំបាត់ក្អក ដែលមានកម្រិតខ្ពស់នៃសារជាតិគីមី អាចបណ្តាលឲ្យស្លាប់សូម្បីតែក្នុងបរិមាណតិចតួច ហើយមិនសមនឹងត្រូវបានរកឃើញនៅក្នុងថ្នាំពេទ្យឡើយ។

ហេតុដូច្នេះ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវដល់ប្រទេសមាជិក ចំនួន ១៩៤ របស់ខ្លួន ធ្វើសកម្មភាពបន្ទាន់ដើម្បីការពារកុមារពីការស្លាប់បន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×