ស្ត្រីអូស្ត្រាលីម្នាក់ដែលមានទម្ងន់ជិត ៣០០គីឡូក្រាម បានផ្តល់កំណើតឲ្យកូនប្រុសម្នាក់មានទម្ងន់ មិនធម្មតាគឺ ១៨គីឡូក្រាម។ ក្មេងប្រុសដែលកើតមកភ្លាមមានទម្ងន់ជិត ២០គីឡូក្រាមដូច្នេះ អាចនឹងបំបែកកំណត់ត្រាជាក្មេងដែលកើតមកធ្ងន់ជាគេបំផុតលើពិភពលោក។
ក្មេងកើតមកភ្លាមមានទម្ងន់ធ្ងន់សម្បើមនេះបានធ្វើឲ្យវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក្មេងនោះ ព្រមទាំងម្តាយរបស់វាមានមានសុខភាពល្អ។
វេជ្ជបណ្ឌិតដែលធ្វើការវះកាត់ស្បែកពោះដល់ស្ត្រីជាម្តាយ ដំបូងជឿជាក់ថា ស្ត្រីទម្ងន់យក្សនោះប្រហែលមានទម្ងន់កូនភ្លោះ២នាក់ ឬកូនភ្លោះ ៣នាក់ ប៉ុន្តែនៅពេលកើតមក មានក្មេងយក្សតែម្នាក់ប៉ុណ្ណោះ។
សូមបញ្ជាក់ថា កំណត់ត្រានៃទារកដែលកើតមកមានទម្ងន់ធ្ងន់បំផុតលើពិភពលោក ត្រូវបានកាន់កាប់ដោយទារកនៅក្នុងប្រទេសអាហ្វ្រិចខាងត្បូង ដែលទារកនោះកើតមកមានទម្ងន់ ១៧,២គីឡូក្រាម ហើយកើតក្នុងឆ្នាំ ១៨៣៩៕ សុភ័ក្ត្រ
ប្រភព៖ Western Australian Herald