អ្នកលេងអ៊ីនធឺណិតម្នាក់ឈ្មោះ Cikgu Emmet បានចែករំលែករឿងដ៏កក់ក្តៅមួយរបស់ក្មេងប្រុសម្នាក់ឈ្មោះ Joaquim Johaness នៅលើហ្វេសប៊ុក ហើយអ្នកលេងអ៊ីនធឺណិតជាច្រើន បាននាំគ្នាកោតសរសើរចំពោះទង្វើដ៏ល្អរបស់អូនម៉ាប់នេះយ៉ាងខ្លាំង ។
យោងតាមការបង្ហោះនៅលើហ្វេសប៊ុក ក្មេងប្រុសអាយុ ៥ ឆ្នាំ ដែលក៏គេស្គាល់យ៉ាងច្បាស់មានឈ្មោះក្រៅថា Jojo សព្វថ្ងៃជាសិស្សរៀននៅសាលាបឋមសិក្សា Sekolah Kebangsaan St. Augustine Betong នៅក្នុងរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី ។
Gikgu Emmet និយាយថា៖ «ខណៈកូនក្មេងដទៃៗទៀត នៅក្នុងទីក្រុង កំពុងចំណាយពេលវេលាទំនេររបស់ពួកគេ ទៅលើល្បែងលេងកំប៉ិកកំប៉ុក និងហ្គេមវីដេអូ នោះក៏មានកូនក្មេងកំពុងរស់នៅក្នុងតំបន់ជនបទដូចជា Jojo ដែលប្រើពេលវេលារបស់ពួកគេ ទៅលើសកម្មភាពប្រើកម្លាំងបាយ ដើម្បីធ្វើការងារផ្សេងៗដោយភាពឯករាជ្យ» ។
ថ្វីបើនៅវ័យក្មេងខ្ចីយ៉ាងនេះក្តី តែ Jojo បានដឹងថា ការជួយលោកយាយលោកតារបស់គេ ជាមួយការងារផ្ទះ និងមើលថែច្បារដំណាំ គឺជារឿងត្រឹមត្រូវដែលមិនត្រូវមើលនឹងភ្នែក ។ Jojo សូម្បីដឹងពីរបៀបប្រើចបកាប់ ដោយស្ថិតក្រោមការឃ្លាំមើលពីលោកតារបស់គេផងដែរ ៕ ចន្ទី