ថ្មីៗនេះ ស្ត្រីអ្នកដំណើរម្នាក់បានចែករំលែកវីដេអូមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើឲ្យមនុស្សគ្រប់គ្នាស្រឡាំងកាំង និងហួសចិត្តជាខ្លាំង! ។
នាងបានចែករំលែកពីរបៀបដែលភោជនីយដ្ឋានដ៏ពេញនិយមមួយ នៅ Melaka បានដាក់ព្យួរសាច់មាន់ចម្អិនរួច នៅសំយ៉ាបមុខភោជនីយដ្ឋានរបស់ខ្លួន ដោយទុកវាចោលពុំយកចិត្តទុកដាក់ ។ ហើយអ្វីដែលកខ្វក់បំផុតនោះ គឺវាត្រូវបានដាក់តាំងបង្ហាញនៅក្នុងវាលចំហរ ដែលទាក់ទាញហ្វូងសត្វបក្សីចូលមកចឹកស៊ីយ៉ាងអនាធិបតេយ្យ ។
នាងបានបន្ថែមថា៖ «នៅពេលប្តីរបស់ខ្ញុំបានឃើញហេតុការណ៍នេះ គាត់បានថតវីដេអូទុកជាភស្តុតាង និងបង្ហាញវាដល់ម្ចាស់ភោជនីយដ្ឋាន ។ ទោះយ៉ាងណា ម្ចាស់នោះបានប្រើពាក្យសម្តីដ៏ទ្រគោះបោះបោកចំពោះប្តីរបស់ខ្ញុំ និងពុំអើពើនឹងការកង្វល់នេះទេ» ។
នៅក្នុងវីដេអូដែលនាងបានចែករំលែក វាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ដែលយ៉ាងហោចក្អែក២ក្បាលទុំលើដំបូល និងឆ្មក់ចឹកស៊ីតាមឱកាសដែលពួកវាអាចធ្វើទៅបាន មុនពេលបុគ្គលិកភោជនីយដ្ឋានឃើញដេញវាចេញ ។
ទោះយ៉ាងណា នាងពុំដឹងច្បាស់ថាតើសាច់មាន់ព្យួរទាំងនេះ ចុងក្រោយ នឹងត្រូវបានបម្រើជូនអ្នកអតិថិជន ឬ យ៉ាងណានោះទេ ។
នៅសារចុងក្រោយរបស់ខ្លួន ស្ត្រីនោះបានទទួចឲ្យគ្រប់គ្នា ដែលធ្វើដំណើរកាត់ទីនោះ សូមកុំចូលភោជនីយដ្ឋានគ្មានអនាម័យនេះ និងថតវីដេអូចែករំលែកករណីនេះ ដើម្បីព្រមានដល់អ្នកដទៃផង ។
អ្នកលេងអ៊ិនធឺណិតជាច្រើនដែលបានមើលវីដេអូរបស់នាង បានរិះគន់យ៉ាងខ្លាំង និងសម្តែងការមិនពេញចិត្តរបស់ពួកគេ ដោយទទួចឲ្យមនុស្សដែលបានឃើញហេតុការណ៍បែបនេះ រាយការណ៍ភោជនីយដ្ឋាននេះទៅអាជ្ញាធរ ៕ ឧត្តម