មានវិធីជាច្រើនដែលកូនកំលោះ កូនក្រមុំអាចជ្រើសរើសដើម្បីរៀបចំពិធីមង្គលការរបស់ពួកគេ។ អ្នកខ្លះ រៀបចំពិធីមង្គលការលក្ខណៈទូទៅ នៅផ្ទះ ឬនៅផ្ទះវិហារ ប៉ុន្តែកូនកំលោះក្រមុំមួយគូនេះ បានជ្រើសរើសយកពិធីរៀបការខុសប្លែកពីគេ និងគ្រោះថ្នាក់បំផុតផងដែរ។ ពួកគេបានយកកន្លែងជញ្ជាំងថ្មកំពស់ ១០០ម៉ែត្រ ដើម្បីរៀបមង្គលការរបស់ពួកគេ។
កូនកំលោះក្រមុំនេះ មកពីខេត្ត Hainan ប្រទេសចិន ហើយពួកគេបានរៀបការនៅថ្ងៃទី ១១ ខែវិច្ឆការ ឆ្នាំ ២០១៧ ដោយឈរនៅលើអាកាសកំពស់ ១០០ម៉ែត្រ នៃជញ្ជាំងភ្នំ Chaya។
ការពិតទៅ ច្រាំភ្នំនេះគឺជាកន្លែងដែរគេរៀបចំឡើងដើម្បីថតរឿងដ៍ល្បីរបស់ចិនគឺ រឿងដំណើរទៅកាន់ភាគខាងលិច (Journey to the West) ដែលយើងស្ទើរគ្រប់គ្នាស្គាល់ថា ជារឿងស៊ុនអ៊ូខុង។
ចំនែកអ្នកឡើង ដែលជួយកូនកំលោះក្រមុំនោះ ក៏បានស្លៀកពាក់ជាតួអង្គក្នុងរឿងស៊ុនអ៊ូខុងផងដែរ ដើម្បីជាការឲ្យពរជ័យដល់គូស្វាមីភរិយាថ្មី។ នេះប្រហែលជាការរៀបការដ៍គ្រោះថ្នាក់បំផុតក្នុងលោកហើយ៕ សុភ័ក្ត្រ
ប្រភព៖ Good Times