ទីភ្នាក់ងារ Spunik របស់រុស្ស៊ី បានដកស្រង់សម្តីរបស់កសិករ Bijay Bhuyan នៅភូមិ Shyampur រដ្ឋ Odisha ប្រទេសឥណ្ឌា ដែលនិយាយទាំងតក់ស្លុតថា ៖ យប់ថ្ងៃទី ២២ ខែមិថុនា ពិតជាធ្វើឲ្យក្រុមគ្រួសារលោកញាក់សាច់ ត្បិតពុំនឹកស្មានថា ពួកគកំពុងរស់នៅពីលើរណ្តៅពស់វែក ជាង ១០០ក្បាលឯណោះ ។
ពួកវា “ស្នាក់នៅ” ក្រោមផ្ទះលោក Bhuyan ។
ដំបូងឡើយលោក និងកូនស្រីបានឃើញពស់វែក២ក្បាល វារលើកម្រាលឥដ្ឋក្នុងផ្ទះ លោកក៏ទូរសព្ទ័រាយការណ៍ឲ្យភ្នាក់ងារសត្វព្រៃ ។
ពេលមកដល់ពួកគេសង្ស័យថា ពុំមានពស់តែ ២ ក្បាលនេះទេ ដែលពួនសម្ងំនៅក្នុងផ្ទះរបស់គាត់ ។ ពួកគេបានជីកគាស់កម្រាលឥដ្ឋឡើង ហើយក៏ឃើញមានកូនពស់វែកទើបញាស់ ២-៣ ថ្ងៃ នៅពពាក់ពពូនគ្នា ក្បែរសំបកដែលវាបំបែកខ្លួនចេញ (ដូចក្នុងវីដេអូ) ។
ក្រោយមកគេនៅរកឃើញពស់វែកធំៗ២ក្បាលទៀត ព្រមទាំងពងរបស់វានៅពុំទាន់ញាស់ ។
ប្រសិនពួកគេមកមិនទាន់ពេលម្លេះសម… ៕ ចន្ទ្រា