ដោយសារផ្ទះរបស់នាងនៅឆ្ងាយពីសង្សារ ហើយយប់មួយនោះនឹកឃើញថា សង្សារកំពុងត្រៀមប្រលង ក៏ចង់កុម្ម៉ង់នំមួយដើម្បីប៉ូវ ។ នាងក៏សម្រេចចិត្តទូរស័ព្ទទៅកាន់ហាងនំ Jimmy John’s ហើយអធិប្បាយប្រាប់ពីបំណងរបស់នាងថា ចង់ទិញនំ រួចជួយយកនំនេះឲ្យសង្សារខ្លួនចុះហត្ថលេខាទទួលបានដែរឬទេ?
Kayla Speer ដឹងគុណបុគ្គលិកហាងនំ Jimmy John’s ដែលបានប្រាប់ព័ត៌មានសំខាន់។
នាងប្រាប់ទៅកាន់បុគ្គលិកហាងបន្ថែមថា គាត់នៅឆ្ងាយពីនាង ហេតុនេះ សូមអរគុណជាមុន និងមេត្តាប្រញាប់ជួយយកឲ្យបានឆាប់ផង ។ បន្ទាប់មក Speer ក៏ផ្ញើសារទៅឲ្យសង្សារ ប្រាប់ថា មានគេយកនំឲ្យ ហើយជួយឲ្យលុយធីបគេផង ។
មិនយូរប៉ុន្មានក្រោយមក បុគ្គលិកហាងនំបានផ្ញើសារមួយធ្វើឲ្យនាងរន្ធត់ចិត្តយ៉ាងខ្លាំង ។ ខ្លឹមសារនោះគឺ “អ្នកប្រគល់នំរបស់ហាងនាងខ្ញុំ បាននិយាយប្រាប់ថា ពេលគាត់ទៅដល់ផ្ទះសង្សារនាង គាត់បានឃើញសង្សារនាងនិងស្រីម្នាក់ កំពុងស្រាតននលគកនៅលើសាឡុង ។ តាមពិតទៅវាមិនមែនជារឿងយើងខ្ញុំគប្បីធ្វើទេ ប៉ុន្តែគ្រាន់តែមិនចង់ឲ្យនាងត្រូវគេបោកប្រាស់ប៉ុណ្ណោះ” ។
បន្ទាប់មក Speer ក៏សួរបុគ្គលិកប្រគល់ទំនិញពីភិនភាគរបស់បុរសនោះ ហើយតាមការពណ៌នាគឺប្រាកដជាសង្សាររបស់នាង ។ បន្ទាប់ពីអរគុណអ្នកប្រគល់នំ Speer ទូរស័ព្ទទៅមិត្តប្រុសភ្លាម តែគាត់បានបដិសេធ ។ ទោះយ៉ាងណាខ្ញុំដឹងថា នេះជារឿងពិត ហើយនាងក៏បានចែករំលែករឿងនេះ នៅលើគណនី Twitter ហើយកុំភ្លេចអរគុណហាងនំនោះ ព្រោះមានរបៀបបម្រើភ្ញៀវល្អពិសេសបែបនេះ ។
មានមតិជាច្រើនបានលើកឡើង តាមប្រិយមិត្តវិញយល់យ៉ាងណាដែរ?