នៅយប់ថ្ងៃទី៦ខែកក្កដា មហាសេដ្ឋីអាមេរិកElon Musk ប្រកាសថា លោកនឹងចាត់ឱ្យបណ្ដាវិស្វករដែលកំពុងធ្វើការនៅក្រុមហ៊ុនពីររបស់ខ្លួននាប្រទេសថៃទៅជួយគាំទ្រដល់កងកម្លាំងមានសមត្ថកិច្ចដែលកំពុងស្ថិតនៅកន្លែងកើតហេតុ។
កងកម្លាំងសង្គ្រោះកំពុងជញ្ជូនបំពង់ធំៗថូលទៅក្នុងល្អាងTham Luang
មហាសេដ្ឋីរូបនេះបានសរសេរលើគណនីTwitter របស់លោកថា ក្រុមហ៊ុនBoring Co មានឯកទេសក្នុងការសាងសង់ផ្លូវរូង ក្រោមដីនៃប្រព័ន្ធដឹកជញ្ជូនទំនើប ហើយបច្ចុប្បន្នកំពុងមានរ៉ាដាវាស់ស្ទង់ក្រោមដីដ៏ទំនើបបំផុត។
ទន្ទឹមនោះ លោកក៏បានផ្ដើមគំនិតសម្រាប់ដំណោះស្រាយនៃការរំដោះអ្នករងគ្រោះដែលមានសមត្ថភាពគឺៈ រៀបចំផ្លូវដឹកជញ្ជូនឧស្ម័នបង្កើតឡើងពីបណ្ដាបំពង់ទុនដែលអាចបូមបំប៉ោងបាន ហើយផ្ទុកពេញដោយខ្យល់នៅខាងក្នុង (ស្រដៀងនឹងផ្ទះធ្វើពីពោងសប់) ហើយនេះគឺជាច្រករំដោះយកក្មេងទាំងនោះចេញ។
តាមមហាសេដ្ឋីរូបនេះ បណ្ដាវិស្វកររបស់លោកដែលកំពុងធ្វើការនៅក្រុមហ៊ុនពីរគឺ Boring Co និងក្រុមហ៊ុនSpaceX ត្រូវមានវត្តមាននៅកន្លែងកើតហេតុដើម្បីធ្វើការវាយតម្លៃពីលទ្ធភាពសង្គ្រោះដ៏ជាក់លាក់មួយ។
ភាគីថៃនៅពុំទាន់មានប្រតិកម្មផ្លូវការណាមួយចំពោះផែនការរបស់មហាសេដ្ឋីខាងលើឡើយ៕
សូយន