តាមទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំថៃ នៅល្ងាចថ្ងៃទី៦កក្កដានេះ បានលេចឮព័ត៌មានអំពីការរកឃើញរូងផ្លូវថ្មីមួយអាចជាច្រកចូលទៅដល់ល្អាងថ្មតូចមួយដែលក្រុមក្មេងជំទង់កំពុងជាប់គាំងក្នុងល្អាងTham Luang។
កងកម្លាំងសង្គ្រោះជួយជនរងគ្រោះ
បច្ចុប្បន្នបណ្ដាអង្គភាពសង្គ្រោះបានធ្វើការស្វានសាកល្បងនូវកន្លែងចំនួន៣លើកន្លែងចំនួន១១ ដែលគេរំពឹងថាអាចបើកច្រកចូលទៅកៀកនឹងទីតាំងដែលជនរងគ្រោះកំពុងជាប់គាំង។
ប្រព័ន្ធផ្វព្វផ្សាយថៃបានដកស្រង់សម្ដីរបស់លោកThanes Weerasin ប្រធានវិទ្យាស្ថានបច្ចេកទេស ហើយក៏ជាប្រធានក្រុមវិស្វករក្នុងយុទ្ធនាការសង្គ្រោះ ឱ្យដឹងថា ក្រុមជំនាញការកំពុងពិនិត្យល្អាងភ្នំធំមួយដែលមានជម្រៅដល់ទៅ១០០ម៉ែត្រទើបត្រូវបានរកឃើញ ហើយពួកគេអាចខួងស្វានវាចុះដើម្បើបង្កើតជាច្រកនាំយកជនរងគ្រោះមកខាងក្រៅ។
លោកWeerasin បានប្រាប់ថា ចាប់ផ្ដើមផ្លូវរូងនេះគឺជាថ្លុកទឹកធំមួយដែលមានទំហំ1,2 x 1m ហើយភ្នាក់ងារសង្គ្រោះអាចចុះទៅបាតថ្លុកតាមរយៈខ្សែពួររួចប្រើឩបករណ៍កំណត់ទីតាំងដើម្បីឆ្ពោះទៅទីតាំងដែលជនរងគ្រោះកំពុងជាប់គាំង។ ពេលទៅខាងមុខបាន២០ម៉ែត្រទៀត ក្រុមវិស្វករបានរកឃើញច្រកបែកមួយទៀតមានផ្ទាំងថ្មធំបិទជាប់។
ក្រោយពេលប្រើបរិក្ខារឯកទេស គេក៏រកឃើញថា ក្រោយផ្ទាំងថ្មនេះគឺជារូងមួយមានប្រវែង១០ម៉ែត្រ ហើយតាមប្រធានក្រុមវិស្វកររូបនេះរូងផ្លូវនោះវាកាន់តែឱ្យពួកគេចូលកាន់តែកៀកនឹងកន្លែងដែលជនរងគ្រោះកំពុងជាប់គាំង។
ការរកឃើញនេះអាចជាជម្រើសថ្មីសម្រាប់ក្រុមសង្គ្រោះ ខណៈពេលដែលគ្រោងការណ៍សង្គ្រោះមុននេះពុំអាចធ្វើទៅបានដោយសារតែភ្លៀងធំត្រៀមធ្លាក់ចុះនៅតំបន់ល្អាង៕
សូយន