កណ្តាល ៖ នគរបាលស្រុកស្អាង បានឃាត់ខ្លយនកូនតិរច្ឆានម្នាក់ ពីបទ អំពើហិង្សាក្នុងគ្រួសារ និងបំផ្លិចបំផ្លាញ ដុតផ្ទះឪពុកម្តាយឆេះអស់នៅថ្ងៃទី ៨ខែកក្កដាឆ្នាំ២០១៨វេលាម៉ោង ១៥និង៤០នាទី នៅចំណុចផ្ទះឈ្មោះ កុក ស្រ៊ឺ ភេទស្រី អាយុ ៦៥ឆ្នាំ នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កសិករ។
ជនរងគ្រោះឈ្មោះ កុក ស្រ៊ឺ ភេទស្រី អាយុ ៦៥ឆ្នាំ នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កសិករ ។ ជនសង្ស័យ ឈ្មោះ ផល ទិត្យ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កសិករ( ឃាត់ខ្លួន ត្រូវជាកូនបង្កើត)។ ការបាត់បងនិងខូចខាត់រួមមាន៖ផ្ទះ ចំនួន១ខ្នង ធ្វើពីឈើ ប្រក់សង្ក័សី មានប្រវែងទទឹង៥ម៉ែត្រ បណ្តោយ៦ម៉ែត្រ ចានឆ្នាំង និងសំលៀកបំពាក់មួយចំនួន។
នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល៨ព្រឹក ឈ្មោះផល ទិត្យ (ជនសង្ស័យ ) បានទៅចូលរួមកម្មវិធី បង្កក់កូន នៅផ្ទះឈ្មោះ ខាន់ ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិ ថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល រហូតដល់វេលាម៉ោង១១ថ្ងៃដដែល ឈ្មោះផល ទិត្យ ត្រឡប់មកផ្ទះវិញ មានសភាពស្រវឹងស្រា បានសុំលុយម្តាយទៅទិញតែ អូអិឈិ ចំនួន១ដបផឹក។ ទិញរួចឈ្មោះផល ទិត្យ បានត្រឡប់មកវិញ បានទាស់សម្តីជាមួយឈ្មោះ សូត្រ ស៊ីម (ត្រូវជាជីដូន) ហើយបានរើសដុំដីគប់ ទៅលើឈ្មោះ សូត្រ ស៊ីម ឃើញដូចនោះ ឈ្មោះ ប៉ោ លីធី (ឪពុកមា) បានទៅឃាត់ តែមិនព្រមស្តាប់ ក៏ទះមួយដៃ ត្រូវភ្នែកខាងឆ្វេង ឈ្មោះផល ទិត្យ ខឹងបានកាន់កាំបិតប៉័ងតោ ចំនួន២ រកកាប់ឈ្មោះប៉ោ លីធី តែឈ្មោះប៉ោ លីធី គេចបាត់ រកមិនឃើញ ស្រាប់តែឈ្មោះទិត្យ បានទៅដុតផ្ទះឈ្មោះកុក ស្រ៊ឺ ត្រូវជាម្តាយ ឆេះអស់។
ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍ បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនទៅអធិការស្រុក ដើម្បីអនុវត្តនីតិវិធី៕ ដោយ៖កូឡាប