លោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha បាននិយាយនៅព្រឹកពីថ្ងៃចន្ទនេះថា ក្មេងៗកីឡាករបាល់ទាត់ ៩ នាក់ ដែលកំពុងនៅតែជាប់គាំងក្នុងរូងភ្នំ Tham Luang នឹងត្រូវជម្លៀសចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
លោកបានប្រាប់សារពត៌មានថា៖ «កុំសួរថាតើប៉ុន្មានថ្ងៃ ឬខែ នឹងត្រូវជម្លៀសចេញ ។ ប៉ុន្តែ យើងនឹងធ្វើវាឱ្យបានលឿនតាមដែលអាចធ្វើទៅបាន តាមវិធីដែលមានសុវត្ថិភាពបំផុត ។ គ្មាននរណាម្នាក់អាចប្រាប់ពីពេលវេលាដែលត្រូវការសម្រាប់បេសកកម្មសង្គ្រោះនោះទេ» ។
លោក Prayut ក៏បានឲ្យដឹងទៀតថាថា លោកមិនអាចចូលរួមដោយផ្ទាល់នៅក្នុងប្រតិបត្ដិការជួយសង្គ្រោះទេ ព្រោះប្រធានបេសកកម្មត្រូវធ្វើការសម្រេចចិត្ត បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយភាគីទាំងអស់ រួមទាំងក្រុមគ្រួសាររបស់ក្មេងប្រុស និងអ្នកជំនាញបរទេស ៕ ឧត្តម