Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​បង្កើត​នៅ​ចិន ជិះកង់​រាប់​គីឡូ ដើរ​លក់​ការ៉េ​ម ដើម្បី​បាន​លុយ​មើលជំងឺ​ម្តាយ ទាំង​វ័យ​ទើបតែ…

តើ​អ្នក​នឹង​ធ្វើ​អ្វី​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​របស់​អ្នក ​ក្នុង​គ្រា​លំបាក? សម្រាប់ក្មេងស្រីអាយុ ១៣ ឆ្នាំ និងប្អូនប្រុសរបស់នាងអាយុ ៥ ឆ្នាំ នៅក្នុងប្រទេសចិន ដែលដើរលក់ការ៉េម (Ice Lolly) ដើម្បីជួយម្តាយរបស់ពួកគេដែលកើតជំងឺស្វិតដៃជើង បានកំពុងទទួលការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង ពីសហគមន៍អនឡាញ។

រឿង​ដ៏​គួរ​ឱ្យ​កក់​ក្ដៅ​នេះ​ បាន​ទាក់​ចិត្ត​មនុស្ស​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​ចិន ព្រោះថា បើទោះជាកាយវិការតូចមួយ ប៉ុន្តែ វាជាសក្ខីភាពមួយ បង្ហាញពីថាមពលនៃភាពធន់ និងការតាំងចិត្ត។ ហើយវាក៏​ជា​សក្ខីភាព​មួយ ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​លះបង់​របស់​ពួកគេ ​ក្នុង​ការ​ជួយ​គ្រួសារ​របស់​ពួកគេផងដែរ។

នេះបើតាមបណ្តាញផ្សព្វផ្សាយចិន douyin បានរាយការណ៍ឲ្យដឹងថា ការធ្វើដំណើររបស់ពួកគេ ទៅកាន់ភាពជោគជ័យ មិនមែនជាការងាយស្រួលនោះទេ។ ពួកគេ​បាន​ជិះ​កង់​ចម្ងាយ ៣ គីឡូម៉ែត្រ ​ទៅកាន់​កន្លែង​ទេសចរណ៍​មួយ ​ដើម្បី​លក់ការ៉េម ​ក្នុង​អំឡុង​ថ្ងៃ​ឈប់សម្រាក​ នៃ​ខែឧសភា​ នេះ។ ទោះបីជាប្រាក់ចំណេញទាបតិចជាង ១ យន់ ក្នុងមួយដើមក៏ដោយ ក៏ពួកគេអាចលក់ការ៉េមបានជាង 1,000 ដើម ក្នុងរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះ។

ម្ដាយដែល​ទទួលបាន​ការ​គាំទ្រ​ពី​កូនៗ ​បាន​និយាយ​ថា កូនប្រុសស្រីតូចៗរបស់នាង ​បាន​ជួយធ្វើកិច្ចការងារ​នៅ​ជុំវិញ​ផ្ទះ ​តាំង​ពី​តូច​ម្ល៉េះ។

ទោះជាយ៉ាងណា រឿង​នេះ​គឺ​ជា​ការ​រំលឹក​ថា យើង​ទាំង​អស់​គ្នា​អាច​ធ្វើ​ជា​ចំណែក ​ដើម្បី​ជួយ​អ្នក​ជុំវិញ​ខ្លួន​យើង។ មិនថាជាការលក់ដុំការ៉េម ការស្ម័គ្រចិត្តនៅអង្គការសប្បុរសធម៌ក្នុងតំបន់ ឬគ្រាន់តែផ្តល់ពាក្យសប្បុរសដល់នរណាម្នាក់ដែលត្រូវការជំនួយនោះទេ គឺយើងទាំងអស់គ្នាមានអំណាចក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរទុក្ខលំបាក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×