Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់! ដឹក​ដែក​លុយ​មុខក្រោយ ប្រវែង​ណាណី​ដ៏​បង្ក​គ្រោះ​ថ្នាក់ មិន​ចង​ក្រណាត់​ជា​សញ្ញា​ហើយ ថែមទាំង​ធ្វើមុខ​ឌឺ​ដាក់​គេ​ទៀត

ជាការពិតណាស់ អ្នកបើកបរមួយចំនួន ជាពិសេសឡានដឹកថ្មហៀរៗទ្រុង ឬ ប្រភេទដឹកទំនិញដែលអាចបង្កគ្រោះថ្នាក់ គឺគេតែងសង្កេតឃើញពុំបានរៀបចំអ៊ីវ៉ាន់ឲ្យមានសុវត្ថិភាពនោះទេ ព្រោះថា ប្រសិនជារបស់ទាំងនោះ ប៉ះពារទៅលើមនុស្ស នឹងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតក៏បាន។

តួយ៉ាង ដូចបុរសបើកកង់បីម្នាក់នេះ គឺជាគំរូបដ៏អាក្រក់ ដែលធ្វើឲ្យអ្នកដំណើរផ្ទុះកំហឹងយ៉ាងខ្លាំង ចំពោះទង្វើមិនគិតដល់អាយុជីវិតអ្នកដទៃ ដោយបានដឹកដែកលយចេញពីកង់បីទាំងមុខ ទាំងក្រោយ ដោយពុំបានចងក្រណាត់ ដើម្បីជាសញ្ញាឲ្យអ្នកបើកបរដទៃ មានប្រុងប្រយ័ត្នពីគ្រោះថ្នាក់នោះទេ។

មែនហើយ បើលុយចេញបន្តិចបន្តួច វាមិនជាបញ្ហានោះ ប៉ុន្តែ នេះគឺលុយចេញហួសពីការស្មាន ពោលគឺខាងមុខ និងខាងក្រោយ លយចេញជាង២ម៉ែត្រ ខណៈដែកខ្មៅងងឹត មើលមិនឃើញ ដែលធ្វើឲ្យបុរសម្នាក់ជិះម៉ូតូ សឹងតែបុករងគ្រោះថ្នាក់ ហើយគាត់ផ្ទុះកំហឹង ក៏ទាញកាមេរ៉ាថតស្តីឲ្យ តែក៏ត្រូវបុរសកង់បីនោះឌឺដាក់ទៀត។

អ្វីដែលហួសចិត្តខ្លាំងនោះ គឺខណៈបានដឹងថា អ្នកដំណើរបង្ហាញការមិនពេញចិត្តទៅនឹងទង្វើរបស់ខ្លួនហើយ តែអ្នកបើកកង់បីនេះ ហាក់មិនទទួលស្គាល់ពីកំហុសខ្លួននោះទេ ដោយថែមទាំងមានកាយវិការផ្គើនដាក់ទៀត។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ CN Chen បានបញ្ជាក់ឲ្យដឹងបែបនេះថា៖ «រលឹម​តិច​ៗ​ផង​ ប៊ិះ​ងាប់​ដោយ​សារតែ​វា​ ចឹង​ហើយ​ស៊ី​ភ្លេ ​ធ្វើ​មុខ​ឌឺទៀត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×