កម្ពស់ទឹកពិនិត្យឃើញនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៨ វេលាម៉ោង ៧ ព្រឹក តាមបណ្តាស្ថានីយជលសាស្ត្រ ៖
ស្ថានភាពទឹកនៅចំណុចស្ពានសំរោង តាមបណ្តោយផ្លូវជាតិលេខ ៤ ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ មកទល់ព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកនៅតែបន្តកើនឡើង (កើនយឺតជាងម្សិលមិញ) ប៉ុន្តែ ពុំទាន់មានការជន់ហូរកាត់ពីលើផ្លូវជាតិនៅឡើយ ។ ពេលនេះ ភ្លៀងនៅតែបន្តធ្លាក់ស្ទើរគ្រប់ទីកន្លែងក្នុងខេត្ត ។
ក្រុងកំពត នាព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៨ នេះ កំពុងមានភ្លៀងរលឹមស្រិចៗ ។
កម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត (គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ១០ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៨) ។
បរិមាណទឹកភ្លៀងដែលបានធ្លាក់ជាប់ៗគ្នាជាងមួយសប្តាហ៍កន្លងមកនេះបានបង្កឱ្យមានជំនន់ទឹកភ្លៀងហូរច្រោះដាច់ចិញ្ចើមផ្លូវជាតិលេខ ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៣៤-១៣៥, លិចផ្លូវលំជនបទ និងស្ពានមួយចំនួនក្នុងភូមិសាស្ត្រឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ ចំពោះស្ថានភាពទឹកនៅត្រង់ចំណុចស្ពានសំរោង ផ្លូវជាតិលេខ ៤ ទឹកក៏កំពុងមានការកើនឡើងជាបន្តបន្ទាប់ផងដែរ ។