Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រមូលពន្ធផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានពន្ធដាទទួលបានចំណូលពន្ធខ្ពស់ ៤ខែ ឆ្នាំ២០២៣នេះ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាភ្នាក់ងាររបស់រដ្ឋាភិបាល ទទួលបន្ទុកក្នុងការប្រមូលពន្ធផ្ទៃក្នុង ដូចជា ពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់ខែ អាករលើតម្លៃបន្ថែម VAT និងពន្ធអចលនទ្រព្យជាដើម។

ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានពន្យល់ពីចំណូលពន្ធសំខាន់ៗ នៅក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៣នេះ ដោយទទួលបានចំណូលពន្ធខ្ពស់ ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣  ដែលជារដូវកាលសម្រាប់ប្រកាស និងបង់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២។ ហើយគិតត្រឹមខែមេសា ឆ្នាំ២០២៣នេះ ការប្រមូលចំណូលពន្ធមានចំនួន ៤៤% នៃផែនការប្រចាំឆ្នាំ។

សូមជម្រាបបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានជិត ១,៦ ពាន់លានដុល្លារ ក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ ស្មើនឹង ៤៤ ភាគរយនៃគោលដៅប្រចាំឆ្នាំ។​​ ដោយឡែក ការប្រមូលពន្ធពីសេវាពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់រយៈពេល៤ខែ ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣នេះ មានចំនួន២៦ លានដុល្លារ។

អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានចាត់ទុកសមិទ្ធផលនេះជាវិធានការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រឆាំងនឹងជំងឺរាតត្បាត។​

គួរបញ្ជាក់ថា នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅចំនួន ២៣ ទ្រ៊ីលានរៀល (ប្រហែល ៥,៥ ពាន់លានដុល្លារអាមេរិក) ជាប្រាក់ចំណូលមកពីអគ្គនាយកដ្ឋានពន្ធដា និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលប្រមូលពន្ធលើទំនិញចេញ ចូលពីក្រៅប្រទេស៕

×