ជាការពិតណាស់ ស្រ្តីជាប្រពន្ធ អ្នកណាក៏ដូចអ្នកណាដែរ មិនមែនចិត្តព្រះរហូតនោះទេ ប្រសិនបើលោកប្តីមិនគិតខ្វាយខ្វល់ ជាពិសេសដើរផឹកស៊ី ចូលផ្ទះយប់ៗអាធ្រាត គឺច្បាស់ជាឆេះដុំទាំងយប់ហើយ។
តែទន្ទឹមនឹងនេះ ក៏ជឿថា ប្តីខ្លះក៏ធ្វើឲ្យប្រពន្ធ រំងាប់ចិត្តក្តៅក្រហាយ លែងរករឿងឈ្លោះផងដែរ ព្រោះតែប្តីមានរបស់ពិសេសអ្វីមួយ យកមកលួងចិត្ត ដែលក្នុងនោះ ដូចជាលុយកាក់មានចំនួនច្រើនជាដើម ដែលធ្វើឲ្យប្រពន្ធប្លែកមិននឹកស្មានដល់។
ជាក់ស្តែង វីដេអូមួយនេះ គឺមិនមែនមិនមែនជាការសម្តែងនោះទេ ដែលបង្ហាញបុរសជាប្តីចូលផ្ទះយប់ជ្រៅម៉ោង ១១, ១២ យប់ ខណៈស្រ្តីជាប្រពន្ធអង្គុយនៅលើគ្រែ រង់ចាំស៊ុតប្តី១០០ៗ។ ប៉ុន្តែ ខណៈមកដល់ក្នុងបន្ទប់ ហើយប្រពន្ធចាប់ផ្តើមចង្អុលមុខ ព្រមជាមួយភ្លើងកំហឹងរៀបស៊ុត១០០ៗ ក៏ស្រាប់តែឃើញប្តីសម្ញែងលុយមួយបាច់ធំ សៀតនៅពីមុខចង្កេះខោ ជាហេតុធ្វើឲ្យប្រពន្ធប្រែទឹកមុខ ទោះខំទប់មិនសើចយ៉ាងណា ក៏ទប់មិនជាប់ និងអៀនយ៉ាងខ្លាំង ព្រោះរំភើបនឹងលុយ។
ក្រោយពីបានឃើញបែបនេះ បងប្អូនអ្នកលេងបណ្តាញសង្គម បាននាំគ្នាចូលខមិនលេងសើចថា៖ «អត់ដឹងអីផង ឃើញលុយបាត់មាត់ឈឹងហ្មង ចែ!, មនុស្សស្រីបានតែប៉ុណ្ណឹងបង, អ្នកបងប្រុងដាក់មួយរយៗហើយ តែដល់ឃើញ2លាន បែរញញឹមបិទមាត់មិនជិត ក្ដីសុខពេលឃើញប្រពន្ធសប្បាយចិត្ត…!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង