អ្នកស្រីប្រធានាធិបតីក្រូអាត Kolinda Grabar-Kitarovic ល្បីថាជាអ្នកស្រឡាញ់ចូលចិត្តបាល់ទាត់ណាស់ ។
ស្ត្រីប្រធានាធិបតីក្រូអាត Kolinda Grabar-Kitarovic ។
ក្រូអាតទើបផ្តួលក្រុមជើងខ្លាំងអង់គ្លេស ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ ។ ជោគជ័យនេះពុំត្រឹមធ្វើឲ្យកីឡាករបាល់ទាត់ក្រូអាតត្រូវគេស្គាល់គ្រប់គ្នាទេ សូម្បីប្រធានាធិបតីប្រទេសគេក៏ល្បីល្បាញ “ដោយសារ” ផងដែរ ។
តាម Mirror អ្នកស្រី Kolinda បានចូលដល់បន្ទប់ប្តូរសម្លៀកបំពាក់របស់ក្រុមជម្រើសជាតិក្រោយពេលបញ្ចប់ការប្រកួតជាមួយដាណឺម៉ាក នៅថ្ងៃទី ២ ខែកក្កដា (ក្រូអាតឈ្នះ) ហើយចាប់ឱបកីឡាករជាការ “អរគុណ” ។
នៅថ្ងៃទី ៨ ខែកក្កដា ពេលក្រូអាតឈ្នះ រុស្ស៊ីក៏គាត់មានទង្វើបែបនេះដែរ ហើយថែមទាំងជប់លៀងអបអរជាមួយក្រុមកីឡាករផង ។
អ្នកស្រី Kolinda នៅពហុកីឡដ្ឋាន រុស្ស៊ីអបអរ គាំទ្រក្រុមរបស់ប្រទេសខ្លួន ។
នៅក្រោយការប្រកួតលើកនេះ ប្រព័ន្ធផ្សព្វផ្សាយ បាននាំគ្នាចុះផ្សាយរូបភាពមួយ ហើយថាអ្នកស្រី Kolinda ស្លៀកប៊ីគីនីនៅរុស្ស៊ី ។ ប៉ុន្តែការពិតនេះជារូបភាពរបស់តារាបង្ហាញម៉ូតអាមេរិក CoCo Austin ភរិយារបស់ rapper Ice T ថតនៅឆ្នាំ ២០១៦ សោះ ។
មនុស្សម្នាក់ comment ថា ៖ “ព្រះអើយ! ខ្ញុំចង់ធ្វើពលរដ្ឋក្រូអាត!” ម្នាក់ទៀតបន្ថែម ៖ ឯណាទៅ!ស្ថានទូតក្រូអាត?” ។
អ្នកស្រី Kolinda ច្រើនច្រឡំជាមួយតារាបង្ហាញម៉ូតអាមេរិក CoCo Austin ។
តាម Newsweek អ្នកស្រី Kolinda ឆ្នាំនេះ អាយុ ៥០ឆ្នាំ ត្រូវបានជាប់ឆ្នោតជាប្រជានាធិបតីក្រូអាតពីឆ្នាំ ២០១៥ ហើយក៏ជាស្រីដំបូងក្លាយជាប្រធានាធិបតីនៅប្រទេសនេះ ។
មុនក្លាយជាប្រធានាធិបតី អ្នកស្រីជាស្ត្រីដំបូង កាន់តួនាទីជាជំនួយការអគ្គលេខា NATO ទទួលការងារការទូតសាធារណៈ ។
អ្នកស្រី Kolinda រៀននៅសកលវិទ្យាល័យច្រើន នាអឺរ៉ុប និងអាមេរិក ហើយបានទទួលអាហារូបករណ៍ Fulbrigh ក្លាយជាបណ្ឌិតអំពីទំនាក់ទំនងអន្តរជាតិ និងនយោបាយសុខមាលភាព នៅសកលវិទ្យាល័យ George Washington អាមេរិក ។ អ្នកស្រីចេះភាសាបរទេសច្រើន ជាអាទិ៍ អង់គ្លេស អេស្ប៉ាញ និងព័រទុយហ្កាល់ ហើយអាចនិយាយបានភាសាអាល្លឺម៉ង់ បារាំង និងអ៊ីតាលី ៕ សូយន