ខេត្តសៀមរាប៖ បុរសម្នាក់ កាលពីថ្ងៃ ០៥ ខែ មិថុនា ឆ្នាំ ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកអង្គរជុំ ធ្វើការឃាត់ខ្លួនរបស់គាត់ ក្រោយធ្វើសកម្មភាពបន្ទាប់ពី យកពូថៅកាប់ទៅលើប្អូនថ្លៃខ្លួនឯង ជាច្រើនពូថៅបណ្តាលឲ្យរងរបួសធ្ងន់ ប្រព្រឹត្តនៅចំណុចភូមិស្លាត ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ។
សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកអង្គរជុំ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហឿ ហួម ភេទប្រុស អាយុ៥១ឆ្នាំ ( ត្រូវជាបងថ្លៃ ) ។ ចំណែកឯជនរងគ្រោះឈ្មោះ ហាក់ ជ្រឹក ភេទប្រុស អាយុ៣៩ឆ្នាំ ( ត្រូវជាប្អូនថ្លៃរបស់ជនសង្ស័យ ) ។ អ្នកទាំងពីរនាក់ មានទីលំនៅ ភូមិដូនមៀវ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប ។
![](https://cen.com.kh/wp-content/uploads/2023/06/photo_2023-06-07_12-49-36-2.jpg)
មន្ត្រីកងរាវុធហត្ថមូលដ្ឋានស្រុកអង្គរជុំ បានបញ្ជាក់ថា មុនពេលកើតហេតុ បុរសរងគ្រោះកំពុងដើរដឹកសត្វគោ ហើយបានជេរសត្វគោ ស្រាប់តែបងថ្លៃ យល់ថាប្អូនថ្លៃបានជេរខ្លួន ក៏បានយកពូថៅ មកកាប់ជាច្រើនពូថៅតែម្តង។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា
![](https://cen.com.kh/wp-content/uploads/2023/06/photo_2023-06-07_12-49-36.jpg)
![](https://cen.com.kh/wp-content/uploads/2023/06/photo_2023-06-07_12-49-37.jpg)