យន្តហោះរបស់ក្រុមហ៊ុន American Airlines (អាមេរិក)បានចុះសំចតដោយជោគជ័យ ក្រោយពេលបើកបុកបក្សីទំហំធំ១ ពេលកំពុងហោះហើរលើអាកាស។ ប្រការគួរនិយាយនោះ គឺ “ជនរងគ្រោះ” បានជាប់គាំងនៅក្បាលយន្តហោះដែលកំពិតធ្លុះ។តាម Daily Mail យន្តហោះ Airbus A319 របស់ក្រុមហ៊ុន American Airline ហោះហើរពីទីក្រុង Mexico City បានចុះសំចតសុវត្ថិភាពនៅព្រលានយន្តហោះ Miami អាមេរិក វេលាម៉ោង១១ព្រឹក ថ្ងៃទី១៤/១១ បន្ទាប់ពីបុកបក្សីមួយក្បាលដែលមានទំហំដ៏ធំ។
មន្ត្រីនៅព្រលានយន្តះឲ្យដឹងថា ជើងហោះហើរមានលេខសម្ពាល់1498 ពុំមានបញ្ហាអ្វីកើតឡើងទេ ។ ហើយអ្នកដំណើរបានចុះរង់ចាំនៅព្រលាន ក្រោយហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះ។ រូបភាពនិងខ្សែវីដេអូថតបាន បានបញ្ចាំងឲ្យឃើញបក្សីនោះកំពុងជាប់គាំងនៅក្បាលយន្តក្រោយការប៉ះទង្គិច។ តាមសាក្សីនៅកន្លែងកើតហេតុ នោះគឺស្លាបរបស់វានៅខាងក្រៅ រីឯក្បាលនិងខ្លួនរបស់វាបានផុងចូលសំបកយន្តហោះ។ ក្រុមហ៊ុនយន្តហោះត្រូវទូរល័ព្ទហៅសេវាកម្មផ្នែកសត្វមកយកបក្សីនេះចេញពីក្បាលយន្តហោះ។
យន្តហោះត្រូវបានគេបញ្ជូនទៅជួសជុល ហើយក្រុមហ៊ុន អាម បានយកយន្តហោះប្រភេទ អា ៣១៩ មកដឹកអ្នកដំណើរបន្តទៀត ។